អគារថ្មីនៃប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានដាក់សម្ពោធជាផ្លូវការ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម
អគារថ្មីនៃប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានដាក់សម្ពោធជាផ្លូវការ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម
ផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២០:៣៧នាទីកំពង់ចាម៖ នៅរសៀលថ្ងៃអាទិត្យទី១៥ ខែឧសភា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីសម្ភោធ ដាក់ឲ្យប្រេីប្រាស់ជាផ្លូវការនូវអគារថ្មីប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោង នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ។
ពិធីសម្ពោធនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម លោក មាស ទួក ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា បញ្ញា អភិបាលរងស្រុក តំណាងលោក ឡោ ចាន់លី អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ ជាគណអធិបតី ក្នុងកម្មវិធី។
ការសាងសង់នូវអគារប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង គឺទទួលការផ្ដួចផ្ដេីមឧបត្ថម្ភពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ស្នងការ ថ្នាក់ដឹកនាំ រហូតដល់មន្ត្រី នៃអធិការដ្ឋានននគរបាលស្រុកព្រៃឈរ, នាយ នាយរងប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងទទួលបានការជួយគាំទ្រឧបត្ថម្ភជាថវិកា សម្ភារៈជាច្រេីនពីសំណាក់ សប្បុរសជននានា ក្នុងនឹងក្រៅស្រុក ដែលបានចំណាយអស់ថវិកាក្នុងការសាងសងសរុបចំនួន ១៩,៦៣៤ ដុល្លារអាមេរិក។
សូមគោរពបញ្ជាក់ថា៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលខាងលើ សាងសង់តាមលក្ខណៈស្តង់ដារបស់ក្រសួងមហាផ្ទៃ ទំហំ ០៩ម៉ែត្រ គុណនឹង១១ម៉ែត្រ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ និងគណ:អធិបតីភាព បានប្រគល់លិខិតថ្លែងអំណរគុណ ដល់សប្បុរសជន ដែលបានជួយគាំទ្រឧបត្ថម្ភជាថវិកា សម្ភារៈ និង លោកតាជី យាយជី ចំនួន១០នាក់ ក្នុង០១នាក់ទទួលបានសារ៉ុង១ និងថវិកា១ម៉ឺនរៀល ព្រមទាំងទទួលទានអហារសាមគ្គីរួមគ្នាផងដែរ៕
No comments