រូបបដិមា ដំណាងលោកតា ឧកញ៉ាក្រឡាហោមប៉ាង និងលោកតាឃ្លាំងមឿង ព្រមទាំងលោកយាយក្រពុំឈូក ត្រូវបានជនអនាមិកអត់សាសនា លួចរុះរើទំលាក់ចោល សូមអាជ្ញាធរពាក់ព័ន្ធជួយពិនិត្យមើលផង
រូបបដិមា ដំណាងលោកតា ឧកញ៉ាក្រឡាហោមប៉ាង និងលោកតាឃ្លាំងមឿង ព្រមទាំងលោកយាយក្រពុំឈូក ត្រូវបានជនអនាមិកអត់សាសនា លួចរុះរើទំលាក់ចោល សូមអាជ្ញាធរពាក់ព័ន្ធជួយពិនិត្យមើលផង
កំពង់ឆ្នាំង៖ រូបបដិមាដ៏ស័ក្តិសិទ្ធិ ដែលពលរដ្ឋខ្មែរ តែងតែគោរពបូជា លោកតាឧកញ៉ា ក្រឡាហោមប៉ាង និងលោកតាឃ្លាំងមឿង ព្រមទាំងលោកយាយក្រពុំឈូក ស្ថិតនៅសេនាសនៈ (អាស្រម) ក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានជនអនាមិកអត់សាសនា លួចរុះរើទំលាក់ចោលចុះចេញពីអាស្រមនៃសេនាសនៈ។
ករណីនេះដែរ ពលរដ្ឋខ្មែរជាច្រើនដែលគោរពជឿលើជំនឿ ស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ ដូចជាលោកមេឃុំលង្វែក លោកអភិបាលស្រុកកំពង់ត្រឡាច ជាពិសេសលោក សរ លាង ប្រធានមន្ទីរ ធម្មការនិងសាសនាខេត្តកំពង់ឆ្នាំង សូមជួយសម្របសម្រួល ពិនិត្យមើលលើករណីនេះផងទាន៕
No comments