ទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំមួយកន្លែង ប្រចាំនៅខណ្ឌចំការមន កំពុងតែលេងយ៉ាងគគ្រឹកគគ្រេង បែរជាមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន
ទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំមួយកន្លែង ប្រចាំនៅខណ្ឌចំការមន កំពុងតែលេងយ៉ាងគគ្រឹកគគ្រេង បែរជាមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន
ភ្នំពេញ៖ នៅតាមបណ្តោយផ្លូវលេខ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានទីតាំងបនល្បែងស៊ីសងភ្នាល់ប្រាក់ដ៏ធំ កំពុងតែបើកដំណើរការលួចលាក់លេង យ៉ាងគគ្រឹកគគ្រេងដោយ គ្មានការរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន។
តាមប្រភពព័ត៌មានដែរ សារព័ត៌មានយើងទទួលបាន បានឲ្យដឹងថា ទីតាំងល្បែងស៊ីសង ភ្នាល់ដាក់ប្រាក់ខាងលើនេះ មានអ្នក មើលការត្រឹមត្រូវ (មើលផ្លូវ) ថែមទាំងមានបុគ្គលិកជំនាញ ផ្នែកអាយធី IT ជាច្រើនអ្នក ដើម្បីអង្គុយគិតលុយ និងអង្គុយបញ្ជាកុំព្យូទ័រស្វ័យប្រវត្តិ។
ពាក់ព័ន្ធទៅនឹងករណីនេះដែរ មហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះទង្វើ និងសកម្មភាព របស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ដែលមានលោក យិន សាន អធិការនគរបាលខណ្ឌចំការមន ដោយល្បែងស៊ីសងកំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងគគ្រឹកគគ្រេង បែរជាលោកអធិការរូបនេះមិនដឹង មិនឮទៅវិញ ឬមួយក៏ដឹងដែរតែមិនព្រមបង្កាបព្រោះខ្លាចបាត់បង់ប្រយោជន៍។
មហាជនជាច្រើនក៏បានលើកឡើងដែរថា៖ ចំពោះទីតាំងល្បែងស៊ីសងខាងលើនេះ កំពុងតែប្រឈមមុខទៅការប្រមូលផ្ដុំ និងបង្កបង្កើតនូវពពួកបទល្មើស ដូចជាលួច ឆក់ ប្លន់ កាប់សម្លាប់ជាដើម។
ពលរដ្ឋជាច្រើនសំណូមពរដល់ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមឯកឧត្តមស្នងការមេជួយចាត់ វិធានការទប់ស្កាត់ទីតាំងល្បែងស៊ីសងខាងលើនេះផងទាន៕
No comments