ឯកឧត្តម នួន នី អនុប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានចូលរួមកិច្ចប្រជុំតុមូលព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូង ឆ្នាំ២០២២
ឯកឧត្តម នួន នី អនុប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានចូលរួមកិច្ចប្រជុំតុមូលព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូង ឆ្នាំ២០២២
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមធម្មាភិនន្ទបញ្ញាមហារង្សីមហាឧបាសកពុទ្ធសាសន៍នូបត្ថម្ភក៍ នួន នី ទីប្រឹក្សាសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទេសបណ្ឌិត បួរ គ្រី និងជាអនុប្រធាន សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានចូលរួមកិច្ចប្រជុំតុមូលព្រះពុទ្ធសាសនាសមុទ្រចិនខាងត្បូង ឆ្នាំ២០២២
ក្រោមមូលបទ "ក្តីសង្ឃឹមថ្មី ចក្ខុវិស័យថ្មី ដើម្បីកសាងអនាគតថ្មីជាមួយគ្នា" ក្រោមព្រះរាជវត្តមាន សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណ:មហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការ និងវត្តមាន ឯកឧត្តម ឈិត សុខុនរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឯកឧត្តម WANG WENTIAN ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមនិតចិន ប្រចាំនៅកម្ពុជា និងឯកឧត្តម ឯក សំអ៊ុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន រួមទាំងថ្នាក់ដឹកនាំមកពី១៤ប្រទេសទូទាំងពិភពលោក ដែលដឹកនាំដោយព្រះតេជគុណ យិន ស៊ិន ព្រះអនុប្រធានសមាគមព្រះពុទ្ធសាសនាចិន ព្រះប្រធានសមាគមព្រះពុទ្ធសាសនាខេត្តហៃណាន និងក្រុងស៊ិនជិន ព្រះចៅអធិការវត្តហុង ហ្វា ក្នុងបរិយាកាសរីករាយ ស្និតស្នាល សាមគ្គី មេត្តា និងជោគជ័យ។
No comments