អ្នកនាង មាស សុខសោភា ចេញសារសុំទោសជាសាធារណៈចំពោះបទចម្រៀង «មរណភាពព្រះស្វាមី ព្រះបាទជ័យវរ្ម័នទី៧»
អ្នកនាង មាស សុខសោភា ចេញសារសុំទោសជាសាធារណៈចំពោះបទចម្រៀង «មរណភាពព្រះស្វាមី ព្រះបាទជ័យវរ្ម័នទី៧»
--------------------------------------------
បន្ទាប់ពីមានសារធារណៈមតិរិះគន់ យ៉ាងភ្លូកទឹកភ្លូកដី និងមានប្រតិកម្មកម្មពីប្រមុខថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធចំពោះបទចម្រៀងដែលមានចំណងជើង «មរណភាពព្រះស្វាមី ព្រះបាទជ័យវរ្ម័នទី៧» ច្រៀងដោយអ្នកនាង មាស សុសោភា ភ្លាមៗនោះ អ្នកនាង មាស សុខសោភា បានចេញសារសុំទោសជាសាធារណៈនៅលើហ្វេសប៊ុកផេកផ្លូវការ ទៅកាន់ថ្នាក់ដឹកនាំ និង ប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស។
ចំពោះការប្រតិកម្មនូវបទចម្រៀងមួយនេះ ដោយហេតុថា៖ អត្ថន័យនៃបទចម្រៀងនេះ កំពុងតែធ្វើឱ្យមហាជនមានការភាន់ច្រឡំចំពោះការសោយទិវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៧ អាចជាហេតុបង្កឲ្យមានការភ័នច្រឡំចំពោះប្រវត្តិសាស្រ្តកម្ពុជាផងដែរ។
ខ្លឹមសារសុំទោសរបស់អ្នកនាង មាស សុខសោភា «នាងខ្ញុំមាស សុខសោភា សូមគោរពសូមទោសសម្តេចពុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបងប្អូនប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ចំពោះកំហុសឆ្គងលើខ្លឹមសារនៃបទចម្រៀង «មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ដែលបានបង្ហោះក្នុងហ្វេសបុកផេក និងឆាណែលយូធូប របស់នាងខ្ញុំ។ នាងខ្ញុំពិតជាមិនមានចេតនាណាមួយក្នុងការបំភ្លៃប្រវត្តិសាស្រ្តខ្មែរនោះទេ តែដោយសារតែការខ្វះចន្លោះក្នុងការសិក្សាស្វែងយល់អោយបានស៉ីជម្រៅពីប្រវត្តិសាស្រ្តខ្មែរមុននឹងផលិតបទនេះឡើង ទើបធ្វើអោយមានកំហុសឆ្គងកើតមានឡើងដោយអចេតនា។ នាងខ្ញុំ និងក្រុមការងារសង្ឃឹមថាសម្តេចពុក ក្រសួងពាក់ព័ន្ធនានា ព្រមទាំងបងប្អូនជនរួមជាតិ មេត្តាយោគយល់ និងអធ្យាស្រ័យដល់នាងខ្ញុំ។ មកដល់ពេលនេះ នាងខ្ញុំបានលុបទាំងស្រុងនូវវីដេអូចម្រៀងមួយបទនេះចេញពី ហ្វេសបុកផេក និងឆាណែលយូធូបរបស់នាងខ្ញុំជាស្ថាពរហើយ។នាងខ្ញុំសន្យាថាចាប់ពីថ្ងៃនេះតទៅ នាងខ្ញុំនឹងព្យាយាមសិក្សាស្វែងយល់បន្ថែមទៀតពីប្រវត្តិសាស្រ្តខ្មែរ ព្រមទាំងផលិតបទចម្រៀងដែលលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ ជាបន្តទៀត ។ សូមគោរពជូនពរសម្តេចពុក និងក្រុមគ្រួសារ មានសុខភាពល្អ បរិបូរ កំលាំងពលាំមាំមួន ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា អោយមានភាពរីកចំរើនបន្តទៀត និងសូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបប្រទះតែសេចក្តីសុខចម្រើនកុំបីឃ្លាត។ ដោយក្តីគោរពយ៉ាងខ្ពងខ្ពស់ពីនាងខ្ញុំ មាស សុខសោភា 🙏🙏🙏»
No comments