ប្រធានភូមិចុងស្ពាន លោក ញឹក ឈុំ និងបក្សពួក ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទ ពីបទ «ក្លែងបន្លំ» និងផ្តើមគំនិតក្នុងការក្លែងបន្លំ
ប្រធានភូមិចុងស្ពាន លោក ញឹក ឈុំ និងបក្សពួក ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទ ពីបទ «ក្លែងបន្លំ» និងផ្តើមគំនិតក្នុងការក្លែងបន្លំ
ខេត្តសៀមរាប៖ លោក ញឹក ឈុំ ដែលគេដឹងថាជាមេភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប រួមទាំងគ្នីគ្នាសរុបចំនួន ៣នាក់ ត្រូវបានព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចធ្វើការចោទ ពាក់ព័ន្ធបទល្មើស «ក្លែងបន្លំ» និងផ្តើមគំនិតក្នុងការក្លែងបន្លំ។
យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ លេខ២៥០ អយឈ ចុះថ្ងៃ៣០ ខែមករា ឆ្នាំ២០២៤ របស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប លោក យិន មុនីរិទ្ធ ព្រះរាជអាជ្ញារង បានសម្រេចដាក់ការសន្និដ្ឋានចោទប្រកាន់ចំពោះលោក ញឹក ឈុំ ដែលមានតួនាទីជាប្រធានភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ពីបទ៖ «ផ្តើមគំនិតក្នុងការក្លែងបន្លំ» ដែលបានប្រព្រឹត្តនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែងខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ តាមបញ្ញត្តិមាត្រា ៦២៦ មាត្រា ៦២៧ និងមាត្រា ២៨ នៃក្រមព្រហ្មទណ្ឌ។
ក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ របស់តំណាងអយ្យការ ឃើញថាមានបក្សពួករបស់លោកមេភូមិចំនួនពីនាក់ទៀតក៏ត្រូវរង់ការចោទពីសំណាក់ ព្រះរាជអាជ្ញារង ទី១ ឈ្មោះ លឹម លក ភេទប្រុស អាយុ៤៧ និងទី២ ឈ្មោះ មិន សេម ភេទស្រី អាយុ៣០ឆ្នាំ ពីបទ៖ «ក្លែងបន្លំ» ប្រព្រឹត្តនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ តាមបញ្ញត្តិមាត្រា ៦២៦ និងមាត្រា ៦២៧ នៃក្រមព្រហ្មទណ្ឌ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ការសម្រេចចោទប្រកាន់ពីសំណាក់តំណាងអយ្យការ អមសាលាដំបូងខេត្តសៀមរាប គឺបន្ទាប់ពីមានបណ្តឹងពីប្រជាពលរដ្ឋ ដែលជាជនរងគ្រោះបានធ្វើការប្តឹងទៅលើបុគ្គលពាក់ព័ន្ធជាច្រើននាក់ ដែលបានរួមគំនិតគ្នាជាប្រព័ន្ធ ក្នុងការក្លែងបន្លំឯកសារសាធារណៈ ដើម្បីប្រើប្រាស់ក្នុងការកសាងប័ណ្ណកម្មសិទ្ធិដីធ្លី។
យ៉ាងណាករណីខាងលើនេះ កំពុងតែស្ថិតនៅក្នុងដំណាក់កាលសម្រេចរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ដើម្បីបន្តថាតើជោគវាសនារបស់លោកមេភូមិ ញឹក ឈុំ និងបក្សពួកទាំងអស់នេះអាចរួចផុតពីខ្នោះឃ្នាងដែលឬយ៉ាងណា? ដូច្នេះយើងរងចាំអ៊ុតមើលបន្តទៀត ក្រោយពីមានការសម្រេចពីចៅក្រមស៊ើបសួរនៃតុលាការខេត្តសៀមរាប៕
No comments