គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ស្នើឱ្យអ្នកសារព័ត៌មានលុបព័ត៌មាន ដោយទុករយៈពេល២៤ម៉ោង ដើម្បីបញ្ចប់បញ្ហា

    លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ស្នើឱ្យអ្នកសារព័ត៌មានលុបព័ត៌មាន ដោយទុករយៈពេល២៤ម៉ោង ដើម្បីបញ្ចប់បញ្ហា

    ខេត្តកំពង់ចាម៖ លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ស្នើឱ្យអ្នកសារព័ត៌មាន លោក ឆុំ ដានី ចាងហ្វាងការផ្សាយ ធ្វើការលុបព័ត៌មាន ដោយទុករយៈពេល២៤ម៉ោង ដើម្បីបញ្ចប់បញ្ហា។

    អត្ថបទរូបភាពវីដេអូព័ត៌មាន ដែលលោកស្រី សម ផល្លា ស្មើឲ្យលុបគឺជាព័ត៌មានពាក់ព័ន្ធ «អាជីវករ ៤៤អាជីវកម្ម ស្នើសុំឲ្យរដ្ឋបាលខេត្តកំពង់ចាម ជួយអន្តរាគមន៍ និងពិនិត្យមើលតម្លៃការបង់ពន្ធអាករអនាម័យសត្វ ដែលពេទ្យសត្វប្រមូលយកច្រើនៗ លើសឆ្នាំមុនៗ ថែមទាំងបង្ខំឲ្យពួកគាត់ផ្ដិតមេដៃដោយគ្មានមូលហេតុ» និងព័ត៌មានមួយទៀតស្ដីពី «ការប្រមូលចំណូលថវិកាពីអាជីវករនៅស្រុកស្រីសន្ធរពីសំណាក់ មន្ត្រីបសុពេទ្យត្រឹមត្រូវស្របតាមសៀវភៅបន្ទុក ដែលចេញដោយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលឬទេ»។

    នេះបើយោងតាមលិខិតលេខ ០៥២/២៤ ពម.កច ចុះថ្ងៃទី០៥  ខែកុម្ភៈឆ្នាំ២០២៤ របស់មន្ទីរព័ត៌មានខេត្តកំពង់ចាម ជំរាបមកលោកឈុំដានីចាងហ្វាងគេហទំព័រអនឡាញកងមាសញ៉ូ។កម្មវត្ថុធ្វើការកែតម្រូវព័ត៌មាននិងលុបរូបភាពវីដេអូស្ដីពី «អាជីវករ ៤៤អាជីវកម្ម ស្នើសុំឲ្យរដ្ឋបាលខេត្តកំពង់ចាម ជួយអន្តរាគមន៍ និងពិនិត្យមើលតម្លៃការបង់ពន្ធអាករអនាម័យសត្វ ដែលពេទ្យសត្វប្រមូលយកច្រើនៗ លើសឆ្នាំមុនៗ ថែមទាំងបង្ខំឲ្យពួកគាត់ផ្ដិតមេដៃដោយគ្មានមូលហេតុ» និងព័ត៌មានស្ដីពី «ការប្រមូលចំណូលថវិកាពីអាជីវករនៅស្រុកស្រីសន្ធរពីសំណាក់ មន្ត្រីបសុពេទ្យត្រឹមត្រូវស្របតាមសៀវភៅបន្ទុក ដែលចេញដោយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលឬទេ»។

    យោង៖
    -ច្បាប់ស្ដីពាររបបសារព័ត៌មាន
    -មន្ទីរព័ត៌មានជាសេនាធិការរបស់ក្រសួងព័ត៌មាននិងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
    -ពាក្យស្នើសុំរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម តាមរយៈសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។

    សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើនាងខ្ញុំសូមជម្រាបជូនលោក ឆុំ ដានី ចាងហ្វាង Online គេហទំព័រ កងមាស ញូស៍ ជ្រាបថាមន្ទីរព័ត៌មានបានទទួលការស្នើសុំរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម និងបញ្ជាក់ថាព័ត៌មានដែលអង្គភាពលោកបានចុះផ្សាយនោះមិនត្រឹមត្រូវនោះទេ។ ដូច្នេះសូមលោកចាងហ្វាងធ្វើការកែតម្រូវព័ត៌មាននិងលុបរូបភាពវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២៤ និងកាលពីថ្ងៃទី០៤ ខែកុម្ភៈឆ្នាំ២០២៤ ដើម្បីបញ្ចប់បញ្ហា។

    អាស្រ័យហេតុនេះសូមលោកចាងហ្វាងកែតម្រូវកែសម្រួលនិងលុបតាមការស្នើសុំរបស់សាមុីអង្គភាពខាងលើក្នុងរយៈពេល ២៤ម៉ោងដោយគិតពីម៉ោង ១១:០០ ព្រឹកថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២៤ តទៅ។

    សូមលោកចាងហ្វាងទទួលនូវការរាប់អានពីនាងខ្ញុំ។ថ្ងៃច័ន្ទ១១រោច ខែបុស្ស ឆ្នាំថោះបញ្ចស័ក ព.សព២៥៦៧ កំពង់ចាមថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២៤ ប្រធានមន្ទីរ សាមផល្លា។

    យោងតាមការចុះផ្សាយនៅក្នុងគេហទំព័រផ្លូវការរបស់មន្ទីរព័ត៌មានខេត្តកំពង់ចាម កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹង៖ លោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ចាម បានប្រាប់មន្ទីរព័ត៌មានខេត្ត នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា ៖ «ការប្រមូលចំណូលថវិកា តាមរយៈ មន្ត្រីផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ចាម ហៅកាត់ (ភ្នាក់ងារពេទ្យសត្វ)នោះ គឺដើម្បី យកទៅបង់ជូនរដ្ឋ នៅអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្ត ពោលគឺ ពុំមែនយកមកដាក់ហោប៉ាវឡើយ» ។

    មន្ត្រីជំនាញដដែល បានបញ្ជាក់ដែរថា ដើម្បី សម្រួលដល់ការប្រមូលចំណូល លើសេវាកម្មត្រួតពិនិត្យអនាម័យសត្វ ផលិតផលមានដើមកំណើតពីសត្វ នៅតាមក្រុង ស្រុក រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីសម្រេច លេខ ០៥៨សសរ ចុះថ្ងៃទី១៤ មិថុនា ឆ្នាំ២០២២ ស្ដីពីការទទួលស្គាល់មន្ត្រីផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាភ្នាក់ងារប្រមូលចំណូល អង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តកំពង់ចាម ចំនួន ១០រូប ។ លោកបន្តថា ជារៀងរាល់ខែ ភ្នាក់ងារប្រមូលចំណូលទាំង ១០រូប នេះ មានកាតព្វកិច្ច ដើរប្រមូលសោហ៊ុយសេវាកម្មត្រួតពិនិត្យអនាម័យសត្វ ផលិតផលមានដើមកំណើតពីសត្វ មកបង់នៅអង្គភាពច្រកចេញចូល របស់រដ្ឋបាលខេត្តកំពង់ចាម តាមប្រកាសលេខ ១០១៣ សហវ ប្រក ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការផ្ដល់សេវាសាធារណៈ របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។

    លោក នង ម៉េងហ៊ាង បានអះអាងដែរថា ការប្រមូលចំណូលបង់ជូនរដ្ឋនេះ គឺមន្ត្រីជំនាញ បានអនុវត្តស្របតាមកិច្ចសន្យា ចំពោះអាជីវករពិឃាតសត្វ គោ ក្របី ជ្រូកនិងបក្សី ពោលគឺ តាមច្បាប់កំណត់ប៉ុណ្ណោះ។

    សូមជម្រាបថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីណែនាំ ដើម្បីធ្វើការគ្រប់គ្រងម្ចាស់វិនិយោគអាជីវកម្មភាស៊ីសត្តឃាតដ្ឋាន និងអាជីវករពិឃាតសត្វ នៅទូទាំងខេត្តកំពង់ចាម ជាពិសេស ជាការជម្រុញដល់អ្នកពាក់ព័ន្ធ ក្នុងសេវាកម្មនេះ ឲ្យយកចិត្តទុកដាក់ និងចូលរួមអនុវត្តឲ្យបានត្រឹមត្រូវ ទៅតាមកិច្ចសន្យា និងសៀវភៅបន្ទុក ។ ដោយឡែក ចំពោះម្ចាស់អាជីវកម្មសត្តឃាតដ្ឋាន និងអាជីវករពិឃាតសត្វ អនុវត្តផ្ទុយពីសេចក្ដីណែនាំនេះ ត្រូវទទួលខុសត្រូវតាមច្បាប់ ជាធរមាន ផងដែរ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ