យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង
-លោក ដួង តារា បានធ្វើរឿងដ៏ល្អប្រពៃណាស់ ចំពោះគ្រួសារមួយនេះ ក្នុងដំណោះស្រាយ ឈ្នះ-ឈ្នះ គឺគ្រួសារខ្មែរឈ្នះដែលបានរងចាំអស់រយ:៧ឆ្នាំមកនេះ!
-កាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោយពីលោក ដួង តារា ទទួលការណែនាំដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចប្រមុខថ្នាក់ដឹកនាំ អំពីករណី (ម្តាយ) សូ ស្រីពៅ ដែលបានលែងលះជាមួយ (ប្តី) សួង ភិសិរ្យណៈរង្គ ក្នុងនោះក៏មានកូនស្រី សួង សូអេលីស អាយុក្រោម ១០ឆ្នាំ ក្នុងបន្ទុក១នាក់ ដែលតុលាការបានសម្រេចផ្តល់អំណាចមេបាទៅខាងភាគីជាម្តាយតាមសាលក្រមស្ថាពរតាំងពីឆ្នាំ២០១៥មកម្លេះ។
-ប៉ុន្តែកន្លងមក ភាគីជាឪពុកមិនបានអនុវត្តតាម សាលក្រមស្ថាពរនោះទេ ក៏បានធ្វើអោយករណីនេះអូសបន្លាយមកទល់ថ្ងៃម្សិលមិញនេះ។
-រីឯដំណើរសាច់រឿងនេះវិញគឺបានកើតឡើងតាំងពីឆ្នាំ ២០១៣ មកម៉្លេះ បើគិតលេងៗទៅគឺ៧ឆ្នាំហើយ ព្រោះតែការមិនអនុវត្តច្បាប់ មិនដឹងថាគាត់គិតអី ឬ អាងអី (?)
-កាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ម្សិលមិញនេះ នៅវិមានសន្តិភាព លោកដួង តារា បានអញ្ជើញភាគីទាំង២មកផ្សះផ្សារសម្របសម្រួលឡើងវិញដោយបានពន្យល់ពួកគាត់ច្រើនអំពីតួនាទីជាឪពុក ម្តាយ, ការសម្រេចចិត្តដែលមានឥទ្ធិពល និង មានៈ ចង់ឈ្នះរៀងៗខ្លួន អាចបង្កឲ្យប៉ះពាល់ដល់អនាគតកូន, និងវ័យនៃការរីកចម្រើនរបស់កូន…។ ហើយបន្ទាប់មកនោះភាគីទាំងពីរក៏បានយល់ព្រមអនុវត្ត ដោយស្ម័គ្រចិត្ត ព្រោះគិតចំពោះអនាគតរបស់កូនជាធំ ហើយបានបោះចោលនូវភាព មានៈ រឹងរូស នឹងការចង់ឈ្នះ ចង់ចាញ់ ដោយបានជ្រើសរើសយកសេចក្តីសុខសម្រាប់កូន និងជីវិតឯកជនរៀងៗខ្លួន ដើរលើផ្លូវល្អឡើងវិញ តាមការណែនាំដ៏ល្អ របស់លោក ដួង តារា ។
-ឆ្លៀតពេលនោះដែរ លោកដួង តារា ក៏សូមអរគុណប្អូនៗជាឪពុកម្តាយដែលបានស្ម័គ្រចិត្តអនុវត្តតាមសាលក្រមស្ថាពរ និងសូមអរគុណលោកប្រធានតុលាការក្រុងភ្នំពេញ និងព្រះរាជអាជ្ញាក្រុង ព្រមទាំងអាជ្ញាធរនិងក្រុមការងារទាំងអស់ដែលបានចូលរួមសហការរហូតសម្រេចបានលទ្ធផលល្អជូនក្រុមគ្រួសារ នឹងប្រមុខថ្នាក់ដឹកនាំរបស់យើង ដើម្បីជួយសម្រាលកុំអោយលោកខ្វល់ខ្វាយនឹងព្រួយចិត្តអំពីសុខទុក្ខប្រជារាស្រ្ត។
-ជាពិសេសបំផុតនោះ លោក ដួង តារា ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលមានទំនុកចិត្តនឹងផ្តល់ឱកាសអោយរូបលោក បានចូលរួមជួយដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការជូនបងប្អូនប្រជាពលរដ្ឋបានរស់នៅសុខសប្បាយក្នុងម្លប់សន្តិភាពក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ។
(អរគុណសន្តិភាព)