ទំពាំងមិនភ្លេចឬស្សី ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងលោកស្នងការរង រួមទាំងលោកនាយការិយាល័យ បានចុះសួរសុខទុក្ខ រៀមច្បង ជាបង ជាពូ អតីតជាស្នងការរង ដែលបានចូលនិវត្តន៍ ដើម្បីសំណេះសំណាល និងរំលឹកដឹងគុណ
បន្ទាយមានជ័យ ៖ ដើម្បីជាការផ្សារភ្ជាប់រវាងអតីតថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីនគរបាលជំនាន់មុន និង ថ្នាក់ដឹកនាំមន្ត្រីនគរបាល ជំនាន់ក្រោយឲ្យកាន់តែមានភាពស្អិតរមួត ក៏ដូចជាការរំលឹកដឹងគុណ។
ថ្ងៃអាទិត្យ ៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងសហការី មានលោកស្នងការរង លោកនាយការិយាល័យ បានបន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខ រៀមច្បង ជាបង ជាពូ អតីតជាស្នងការរង ដែលបានចូលនិវត្តន៍ មានលោក ឈឿង សុខុម,លោក ពៅ ស៊ីដន ដល់គេហដ្ឋានផ្ទាល់ ។ មានមតិសំណេះសំណាននាឱកាសនោះ លោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះ បានថ្លែងថា៖ដោយក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះ លោក ក៏ដូចជាថ្នាក់ដឹកនាំផ្សេងទៀតមានការជាប់រវល់ក្នុងភារកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងពេលប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឧនេះ មិនបានចុះសួរសុខទុក្ខដល់លោកពូ ក៏ដូចបងៗ ។ក្រោយពីចប់ពិធីបុណ្យនេះ លោករួមទាំងសហការី បានចុះមកសំណេះសំណាលសួរ សុខទក្ខដោយក្តីនឹករលឹក ឲ្យកាន់តែមាន ភាពស្និតស្នាល (ពោលគឺទំពាំងមិនភ្លេចប្ញស្សី)។
នៅក្នុងពិធីចុះ សំណេះសំណាលនិងសួរសុខទុក្ខនោះដែរ លោកនិងក្រុមការងារបាននាំយកនូវអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តបន្ទាយមានជ័យនិងលោកជំទាវ ប្រគល់ជូនក្នុងម្នាក់ៗ មានថវិកា ចំនួន៥០ម៉ឺនរៀលនិងទឹកត្រចៀកកាំ០១កន្ត្រក ព្រមទាំងគោរពជូនពរឲ្យរៀមច្បងទាំងអស់ មានសុខភាពល្អ បរិបូរ មានកម្លាំងពលំមាំមួន អាយុយឺនយូរ។
ជាមួយគ្នានោះដែរ លោកឈឿង សុខុម និងលោកពៅ ស៊ីដន អតីត ជាស្នងការរង ចូលនិវត្តន៍ក៏បានថ្លែងអំណរគុណ និង បានជូនពរដល់លោកឧត្តមសេនីយ៍ស្នងការ ស្នងការរង រួមទាំងមន្ត្រីនគរបាល ខេត្តទាំងអស់ សូមឲ្យមានសុខភាពល្អ សម្រេចបាននូវរាល់ភារកិច្ចទាំងឡាយទាំងពួង ដែលថ្នាក់លើប្រគល់ជូន និងទទួលបានជោគជ័យរាល់ភារកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕