គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    លោកស័ក្តិ៥ ហ៊ុន ហេង ត្រូវបានតុលាការសម្រេចឃុំខ្លួន ពីបទ«បើកបរដោយធ្វេសប្រហែស និងស្ថិតក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ បណ្តាលឲ្យរបួសអ្នកដទៃ និងស្លាប់អ្នកដទៃ»

    សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥ បាន​សេ​ក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ចំណាត់ការ​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លា​.​ប់ និង​របួស​អ្នក​ដទៃ ដោយ​មាន​ខ្លឹម​ដូច​តទៅ៖

    អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូន​ដល់​សាធារណជន​ជ្រាប​ថា នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចាត់ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ២៧០៧ ចុះ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៥ ទាក់​ទាក់​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​រថយន្ត ១​គ្រឿង​ម៉ាក LEXUS RX400h ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ.2188 បាន​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ដែល​មាន​អត្រា​ជាតិ​អាល់កុល ០.៣៥ Mg/L បាន​បុក​ម៉ូតូ​កង់​បី​ចំនួន ៣​គ្រឿង ម៉ូតូ​ចំនួន ១​គ្រឿង និង​រថយន្ត​ចំនួន ១​គ្រឿង បណ្តាល​ឲ្យ​ស្លាប់​ចំនួន ១​នាក់ និង​រង​របួស​ចំនួន ៥​នាក់។

    ក្នុង​ករណី​នេះ មាន​ជន​ត្រូវ​ចោទ​ឈ្មោះ ហ៊ុន ហេង ភេទ​ប្រុស អាយុ ៦១​ឆ្នាំ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «បើកបរដោយធ្វេសប្រហែស និងស្ថិតក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ បណ្តាលឲ្យរបួសអ្នកដទៃ និងស្លាប់អ្នកដទៃ» ប្រព្រឹត្ត​នៅ​ចំណុច​មុខក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លើ​មហាវិថី​ព្រះ​នរោត្តម ភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង និង​ផ្តន្ទាទោស​តាម​មាត្រា ៨៣ កថាខណ្ឌ​ទី​២ ចំណុច ខ ចំណុច គ និង​មាត្រា ៨៥ កថាខណ្ឌ​ទី​២ ចំណុច ខ និង​ចំណុច គ នៃ​ច្បាប់​ស្តី​ពី​ចរាចរ ណ៍​ផ្លូវគោក។

    បន្ទាប់​ពី​បាន​សួរ​ចម្លើយ​ជន​ត្រូវ​ចោទ និង​ពិនិត្យ​ភស្តុ​តាង ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន ជន​ត្រូវ​ចោទ​ឈ្មោះ ហ៊ុន ហេង ដើម្បី​បន្ត​ការ​ស៊ើបសួរ​តាម​នីតិវិធី​ច្បាប់។

    ចំពោះ​ករណី​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់ និង​របួស​អ្នក​ដទៃ តុលាការ​បាន និង​បន្ត​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់ ដោយ​ពុំ​មានការ​លើកលែង។

    សូម​ជម្រាប​ថា លោក ហ៊ុន ហេង ដែល​បាន​បើករថយន្ត​បុក​រះ​ពីក្រោយ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ ត្រូវ​បាន​រៀបចំ​នីតិវិធី បញ្ជូន​ទៅ តុលាការ​នា​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា​នេះ ព្រមទាំង​អនុវត្ត​នៅ​បទ​ពិន័យ​នគរបាល​ជាតិ​កម្ពុជា បណ្ដេញ​ចេញពី​ក្រប​ខណ្ឌ​ផង​ដែរ ។ នេះ​បើ​យោង​តាម​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ។

    ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​សរសេរ​លើ​បណ្តាញ​សង្គម យ៉ាង​ដូច្នេះ​ថា «​ខ្ញុំបាទ​សូម​គោរព​ជូន​មហាជន​មេត្តា​ជូន​ជ្រាប​ថា ប៉ុន្មាន​ថ្ងៃនេះ មានការ​ជជែក​វែកញែក​ច្រើន លើ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៌ កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥ មុខក្រសួង​មហាផ្ទៃ ធ្វើ​ឲ្យ​មាន​អ្នក​របស់​ធ្ងន់​ស្រាល និង​បាត់បង់​ជីវិត បង្ក​ឡើង​ដោយ នគរបាល​រាជធានី ឈ្មោះ ហ៊ុន ហេង​»។

    ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ជម្រាប​ជូន​ថា ភ្លាម​ៗ ខ្ញុំបាទ​បញ្ជា​ឲ្យ​ជំនាញ និង​មូលដ្ឋាន​ចុះ​ដល់​កន្លែង​កើតហេតុ គឺ​ចាត់ចែង​ឃាត់ខ្លួន​អ្នក​បង្ក​សង្គ្រោះ​អ្នក​របួស និង​រៀបចំ​សណ្ដាប់ធ្នាប់។

    សូម​មហាជន​ជ្រាប​ថា ច្បាប់ គឺ​មិន​បាន​បែក​ចែក​វណ្ណៈ​នោះ​ទេ គឺ​អនុវត្ត​ដូច​គ្នា ស្មើភាព​គ្នា (​ខ្ញុំ​មិន​ដែល​លើកលែង​ទេ​) ។ លោក​បាន​បញ្ជាក់​ទៀត​ថា «​ពេល​នេះ ឈ្មោះ ហ៊ុន ហេង បាន​រៀបចំ​នីតិវិធី​បញ្ជូន​ទៅ​តុលាការ នា​ព្រឹក​នេះ ព្រមទាំង​អនុវត្ត នូវ​ពិន័យ​នគរបាល​ជាតិ​កម្ពុជា ត្រូវ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​ផង​ដែរ​»។

    សូម​ជម្រាប​ថា ប្រ​ធា​ការិយាល័យ​ភស្តុ​ភា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ គឺ​លោក​វរសេនីយ៍ឯក ហ៊ុន ហេង បាន​បើករថយន្ត​បុក​រះ​ពីក្រោយ វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥ ចំណុច​ស្តុ​ប​មុខក្រសួង​មហាផ្ទៃ តាម​បណ្តោយ​មហា​វិ ថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​ជន​បង្ក​បើករថយន្ត​ក្នុង​ល្បឿន​លឿន បុក​រះ​ទៅ​លើ​ម៉ូតូ​កង់​បី និង​រថយន្ត បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ម្នាក់​ភ្លាមៗ។

    តាម​ប្រភព​ព័ត៌មាន ​ដែល​ទទួល​បាន ​ជន​បង្ក​បាន​ចេញពី​ផឹកស៊ី នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ។ លោក​ស័ក្តិ​៥ ហ៊ុន ហេង ជា​ប្រ​ធា​ការិយាល័យ​ភស្តុ​ភា នៃ​ស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ បាន​បើកបុក​បណ្ដាល​ឲ្យ​ជន​រង​គ្រោះម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម ក្នុង​ចំណោម​ជន​រង​គ្រោះ​ច្រើន​នាក់ ​ដែលរង​របួស។

    ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ រៀន សុ​នឿ​ន ភេទ​ប្រុស អាយុ​៤៩ឆ្នាំ ស្នាក់​នៅ​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ក្នុង​ករណី​បុក​រះ​នេះ​ ក៏​បណ្ដាល​ឲ្យ​ខូចខាត ម៉ូតូ ១ គ្រឿង កង់​បី​ឥណ្ឌា​២ គ្រឿង និង​រថយន្ត​ព្រុស ១គ្រឿង ផងដែរ ខណៈ​អ្នក​បើករថយន្ដ បង្ក​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន ភ្លាមៗ ក្រោយ​បង្កហេតុ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ