នារីវ័យជាង២០ឆ្នាំម្នាក់ បានស្លា.ប់.ដោយសារធ្លា.ក់ពីលេីអគារ នៅខណ្ឌចំការមន រាជធានីភ្នំពេញ

កាលពីវេលាម៉ោង០៣:៤៥នាទីរសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥នេះ មានករណីនារីវ័យជាង២០ឆ្នាំម្នាក់ បានស្លា.ប់.ដោយសារធ្លា.ក់ពីលេីអគារស្ថិតនៅផ្លូវមួយកន្លែង ជាប់ច្រកចេញចូលមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នារីរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះ សាត សុជាត កេីតឆ្នាំ២០០៣ មានស្រុកកំណេីតនៅភូមិព្រៃស្វាលិច ឃុំព្រៃស្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន មានទាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងអាវុធហត្ថខណ្ឌចំការមន បានចុះអន្តរាគមន៍ និងហ៊ុមព័ទ្ធជុំវិញកន្លែងកេីតហេតុ រងចាំជំនាញកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះពិនិត្យមេីលតាមជំនាញផងដែរ៕





No comments