លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រនឹងផ្ដល់សម្ភារការពារជំងឺឆ្លងកូវីដ-19(Covid-19)
ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ុល រតនា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ ឃុំព្រែកចង្ក្រាន, ស្រុកស៊ីធរកណ្តាល,ខេត្តព្រៃវែង និង លោក វរសេនីយ៍ឯក ប៉ុល និលឯក ជាអនុប្រធាន នឹងមន្ត្រីរាជការជាច្រើនទៀតបាន អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រនឹងផ្តាល់អំណោយជួនដល់ពលរដ្ឋចំនួន៥០គ្រួសារ ក្នុងកំឡុងការរាតត្បាតនៃជំងឺកូវីដ-19(Covid-19)។
ក្នុងឱកាសនោះដែឯកឧត្តមក៍បានមានប្រសាសន៍ផ្តាំសួសុខទុក្ខបងប្អូនប្រជាពលរដ្ឋនឹងសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សារអនាម័យអោយបានល្អជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាលបើទោះបីជាសព្វថ្ងៃប្រទេសកម្ពុជាយើងពុំមានអ្នកឆ្លងជំងឺCovid 19ថ្មីក៍ដោយ។ឯកឧត្តមបានបន្តទៀតថា៖ យើងអាចភ្លេចCovid19បានប៉ុន្តែCovid19មិនអាចភ្លេចយើងទេ! បើយើងទាំងអស់គ្នាមិនចូលរួមការពារទប់ស្កាត់នឹងធ្វើអនាម័យអោយបានត្រឹមត្រូវ។
ឯកឧត្តម ប្រធានក្រុមការងារក៍បានលើកឡើងទៀតថា៖ ដើម្បីជួយសំរួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រ ក្នុងឃុំព្រែកចង្ក្រាន ឯកឧត្តមបានផ្តល់ជាអំណោយដល់ប្រជាពលរដ្ឋ៥០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម, ទឹកត្រី៣ដប,ទឹកស៊ីអ៊ីវ២ដប,ត្រីខមួយយួរ, មីមួយកេះ, និងថវិកាចំនួន២ម៉ឺនរៀល។
ដោយឡែក ឯកឧត្តមក៏បានឧបត្ថមនៅទឹកអាកុលសំលាប់មេរោគចំនួន៦០លីត, ជែលសំលាប់មេរោគចំនួន៣៥០ដប, ម៉ាស់ចំនួន២០ប្រអប់(១០០០ម៉ាស់), ថវិកាចំនួន៥០ម៉ឺនរៀល ជូនដល់់ក្រុមព្រិក្សាឃុំព្រែកចង្រ្កាន និងថវិកាចំនួន៤០ម៉ឺនរៀលជូនរដ្ឋបាលនគបាលឃុំនឹងជួយឧបត្ថមដល់មណ្ឌលសុខភាពឃុំឋវិការចំនួន៤០មឺនរៀលផងដែដើម្បីជួលសំរួលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-19(Covid-19) ។