គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ស្ត្រីម្នាក់ អះអាងថាខ្លួន ត្រូវបានមន្ត្រីយោធា ឈ្មោះ កាន់ វន្នី លួងលោមបោកលុយអស់ ១០មុឺនដុល្លារ

    ដោយសារចាញ់បោកពាក្យផ្អែម ស្ត្រីម្នាក់ត្រូវបានមន្ត្រីយោធា ដែលមានកាយសម្បទាមាំមួនសាច់ដុំធាត់ៗរូបរាងខ្ពង់សង្ហា ឈ្មោះ កាន់ វន្នី លួងលោម បោកបញ្ឆោតខ្ចីប្រាក់ម្តងហើយម្តងទៀត ខ្ចីជាច្រើនលើកច្រើនសារ រហូតអស់លុយសរុបចំនួន ១០មុឺនដុល្លារអាមេរិកឯណោះ។

    យោងតាមការរៀបរាប់ស្ត្រីជាជនរងគ្រោះបានឲ្យដឹងថា៖ «រូបនាង និងបុរសសង្ហា ឈ្មោះ កាន់ វន្នី បានស្គាល់គ្នាជាច្រើនឆ្នាំ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម រហូតដល់មានពេលជួបជាមួយគ្នាផ្ទាល់ៗតែម្តង និងបាននិយាយរឿងក្នុងចិត្តជាច្រើន ប្រាប់គ្នាទៅវិញទៅមក រហូតកើតមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅដែលមិនអាចកាត់ថ្លៃបាន»។

    ស្ត្រីរងគ្រោះបានបន្តរៀបរាប់ទាំងឈឺចាប់ទៀតថា៖ «គ្រប់យ៉ាងដោយសារតែការជឿជាក់ទុកចិត្តយ៉ាងខ្លាំង និងមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត ទើបរូបនាងបានចាញ់បោកពាក្យបញ្ឆោតប្រុសព្រានមុខលុយ ឈ្មោះ កាន់ វន្នី ដែលតែងតែកុហកបោកប្រាស់បង្កើតព្រឹត្តិការណ៍រឿងហេតុជាច្រើន ដើម្បីធ្វើជាលេសខ្ចីលុយពីរូបនាង! ពោលគឺ៖ ខ្ចីហើយខ្ចីទៀតខ្ចីឥតល្ហែតែម្តង ខ្ចីរហូតដ៏នាងអស់លុយពីខ្លួន»។

    ស្រ្តីដដែលរូបនោះបន្តទៀតថា៖ មន្ត្រីយោធា កាន់ វន្នី បានធ្វើការខ្ចីលុយពីនាង ជាច្រើនលើកច្រើនសារ  ដោយវិធីសាស្ត្រលួងលោមថ្មីៗរហូត ហើយរូបនាងចេះតែទន់ចិត្តអាណិតនិងស្រលាញ់ផងនោះ នាងក៏បានផ្ញើរឲ្យតាមតម្រូវការរហូតសរុបអស់ចំនួន ១០មុឺនដុល្លារអាមេរិក!! ក្រោយពីបានលុយជាច្រើនសន្ធឹកសន្ធាប់រួចមក ឈ្មោះ កាន់ វន្នី បុរសសង្ហាមុខលុយរូបនោះ ចាប់ផ្តើមផ្តាច់ការទំនាក់ទំនងជាមួយនាងតែម្តង!! ពោលគឺ៖រូបបងជាទន្សាយ ឯរូបស្រីស្រស់ឆោមឆាយគឺដួងខែ។

    ក្រោយពី កាន់ វន្នី ដាក់មេប្រូចផ្តាច់ការទំនាក់ទំនងរួចមករូបនាងក៏បាន ដាក់បណ្តឹងទៅកាន់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីខែឧសភា ឆ្នាំ២០២៤ និងបានបន្តដាក់ពាក្យបណ្តឹងទៅកាន់តុលាការយោធា ក្នុងអំឡុងខែសីហា ឆ្នាំ២០២៤ ដើម្បីសូមឲ្យតុលាការយោធាជួយរកយុត្តិធម៌ និងសូមឲ្យមន្ត្រីយោធា កាន់ វន្នី ព្រមប្រគល់ប្រាក់ដែលជំពាក់ទាំងអស់នោះត្រលប់មកវិញ។

    យោងតាមកំណត់ហេតុស្តាប់ចម្លើយ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ របស់ អយ្យការអមតុលាការយោធា បានប្រាប់ទៅភាគីដើមបណ្ដឹង (ស្ត្រីរងគ្រោះ) ថា៖ «ពាក្យបណ្តឹងត្រូវទុកឥតចាត់ការ ដោយហេតុថា រឿងនេះស្ថិតនៅក្នុងដែនសមត្ថកិច្ចពាក់ព័ន្ធបច្ចេកវិទ្យា មិនមែនជាសមត្ថកិច្ចរបស់អយ្យការយោធាទេ»។

    ស្ត្រីរងគ្រោះអស់លិទ្ធិភាពក្នុងការដើររឿងក្តីពីកន្លែងមួយទៅកន្លែងមួយ ទើបសូមឲ្យសារព័តមានជួយផ្សព្វផ្សាយរឿងនេះឲ្យបានដឹងដល់ថ្នាក់ដឹកនាំ នៃក្រសួងការពារជាតិ ដើម្បីមេត្តាជួយអន្តរាគមន៍ ទៅមន្ត្រីឈ្មោះ កាន់ វន្នី ឲ្យព្រមប្រគល់លុយ ដែលខ្ចីទាំងអស់ត្រឡប់មកវិញ។

    ជុំវិញការចោទប្រកាន់ពីស្ត្រីខាងលើ សារព័ត៌មានយើងមិនអាចសុំការបកស្រាយបានទេ ពីលោក កាន់ វន្នី ដោយសារមិនមានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង។ យ៉ាងណាសារព័ត៌មានយើងនឹងធ្វើការបកស្រាយតាមក្រោយប្រសិនជាមានការបំភ្លឺណាមួយពីលោក កាន់ វន្នី មកកាន់សារព័ត៌មាន៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ អក្សរ ន៚