គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    បទល្មើសនេសាទខុសច្បាប់ នៅបន្តមាន យ៉ាងអនាធិបតេយ្យ ក្នុងស្រុកស្អាង និងស្រុកលើកដែក ខេត្តកណ្តាល

    ចេញផ្សាយនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២១និង២៥នាទី

    ខេត្តកណ្តាល៖ ទោះបីជាមន្ត្រីជំនាញ នៃរដ្ឋបាលជលផលខេត្តកណ្តាល និងមន្ត្រីជំនាញពាក់ព័ន្ធខេត្តកណ្តាល ព្យាយាមបង្រ្កាបយ៉ាងសស្រាក់សស្រាំយ៉ាងណា ក៏ឃើញថាបទល្មើសនេសាទខុសច្បាប់ទាំងនោះនៅបន្តមានវត្តមានយ៉ាងអនាធិបតេយ្យ និងលាតសន្ធឹងលើផ្ទៃទឹកយ៉ាងធំល្វឹងល្វើយទូទាំងស្រុកស្អាង និងស្រុកលើកដែក ខេត្តកណ្តាល។

    ចំណែកឯលោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផល ខេត្តកណ្តាល ដែលមហាជនជាច្រើន នាំគ្នារិះគន់ចំៗថាជាមន្ត្រីជើង១០ស្រលាញ់ម៉ាស៊ីនត្រជាក់ខ្លាចកំដៅ នៅតែបណ្តែតបណ្តោយឲ្យមានក្រុមនេសាទខុសច្បាប់ បន្តធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃក្នុងដែនសមត្ថកិច្ចខ្លួន ហាក់ដូចជាគ្មានសមត្ថភាពក្នុងការទទួលខុសត្រូវចំពោះភារកិច្ចតួនាទីខ្លួនបន្តិចសោះឡើយ។

    យ៉ាងណាពាក់ព័ន្ធទៅនិងបទល្មើសខាងលើនេះ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នាយខណ្ឌរដ្ឋបាលជលផល ខេត្តកណ្តាល លោក ហេង សុភារិទ្ធ រូបនេះ បានលើកឡើងប្រាប់អ្នកសារព័ត៌មានដោយប្តេជ្ញាចិត្តយ៉ាងមុតមាំម៉ត់ចត់ដូចមែនទែនថា៖ «បទល្មើសនេសាទដោយប្រើឧបករណ៍ខុសច្បាប់គ្រប់ប្រភេទ នៅស្រុកស្អាង និងស្រុកលើកដែក ខេត្តកណ្តាល គឺពិតជានៅមានពិតប្រាកដមែន ហើយលោកនិងធ្វើការបោសសំអាតបង្ក្រាបឲ្យអស់ ប្រសិនបើជានៅមានទៀតលោកនិងបន្តធ្វើការស្រាវជ្រាវ ធ្វើការស្រាវជ្រាវ»។

    សូមជម្រាបថា៖ បទល្មើសឧបករណ៍នេសាទខុសច្បាប់នៅស្រុកស្អាង និងស្រុកលើកដែកខេត្តកណ្តាល គឺបច្ចុប្បន្ននេះមានជាហូរហែរជារៀងរាល់ថ្ងៃតែម្តង ហើយមន្ត្រីជំនាញនៃរដ្ឋបាលជលផល ខេត្តកណ្តាល ធ្លាប់បានចុះបង្ក្រាបជារើយៗមកហើយ! ពោលគឺ៖ បង្ក្រាបពេលថ្ងៃ ស្រាប់តែពេលយប់មានវិញ បង្ក្រាបពេលយប់ ស្រាប់តែថ្ងៃមានវិញ!! កាលបង្ក្រាបនេះគឺប្រៀបដូចជាចាប់ក្តាមដាក់ចង្អេរ គោះទឹកបង្អើលត្រី ដែលមហាជនរិះគន់ថាជាឆាកល្ខោនស្នេហ៍សន្យាឱ្យអូនស្ងប់ចិត្តតែប៉ុណ្ណោះ។

    ទោះបីជាសកម្មភាពកន្លងមក លោកនាយខណ្ឌរដ្ឋបាលជលផល ហេង សុភារិទ្ធ មិនសូវមានជំនាញក្នុងការបំពេញតួនាទីក៏ដោយក៏ប្រជាពលរដ្ឋជាច្រើន នៅតែមានសង្ឃឹមយ៉ាងមុតមាំជាទីបំផុត ចំពោះលោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផល ខេត្តកណ្តាល និងសង្ឃឹមថាលោកនាយខណ្ឌរូបនេះ មិនធ្វើការឱ្យរួចតែពីដៃទៀតនោះទេ និងឈប់ឲ្យមានវប្បធម៌គោះទឹកបង្អើលត្រីតទៀត៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ អក្សរ ន៚