គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    រថយន្តធុនធំ២គ្រឿង បោលបុកគ្នាពេញទំហឹង បណ្ដាលអោយមនុស្ស២នាក់​ រងរបួសធ្ងន់ស្រាល​ នៅក្នុងស្រុកកំពង់ត្រឡាច



    កំពង់ឆ្នាំង ៖ មនុស្ស២នាក់ បានរងរបួសធ្ងន់ស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំ២គ្រឿង បុកគ្នាពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ កើតឡើងនៅវេលាម៉ោង៥និង១៥នាទីព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៤ និង៥៥ ស្ថិតនៅក្នុងភូមិច្រករមៀត ឃំុឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
    លោកវរសេនីយ៍ឯក នន ស៊ីណាត អធិការនគបាលស្រុកកំពង់ត្រឡាច បានឱ្យដឹងតាមរយៈទូរស័ព្ទថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងរថយន្តម៉ាក Hyundai ពណ៍ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0707 អ្នកបើកបរឈ្មោះ អ៊ូ តង់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអូរលាជ ឃំុបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បើកបរក្នុងទិសដៅពីខាងត្បូង ឆ្ពោះទៅទិសខាងជើង នៅពេលដែលមកដល់ចំណុចខាងលើ ក៏បានបែកកង់មុខខាងឆ្វេង និងបានរេចង្កូតមកខាងឆ្វេង ទៅបុកនិងរថយន្តម៉ាក ISUZU ពណ៍ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2643 អ្នកបើកបរដោយឈ្មោះ សាំង សិលា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ១ សង្កាត់៤​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បើកបរពីទិសខាងជើង ឆ្ពោះទៅទិសខាងត្បូង ក្នុងដំណើរច្រាស់ទិសគ្នា។
    នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចបានដាក់ការសន្និដ្ឋានថា បណ្ដាលមកពីកត្តារថយន្តនេះ (បែកកង់មុខខាងឆ្វេង) ហើយបណ្ដាលឲ្យជនរងគ្រោះ ចំនួន២នាក់​ រងរបួសធ្ងន់ស្រាល និងរថយន្ត ០២គ្រឿងខូចខាតយ៉ាងធ្ងន់ធ្ងរ។
    បច្ចុប្បន្ន វត្ថុតាងត្រូវបានកម្លាំងជំនាញនាំយកមកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនិតិវិធីនៅពេលក្រោយ។



    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ