គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    តើមន្ទីរពេទ្យឯកជនឈ្មោះ សុធារិទ្ធ បែកចាន អាចនឹងបិទទ្វារដែរឬទេ បន្ទាប់ពីក្រសួងសុខាភិបាល ចេញលិខិតព្រមានជាផ្លូវការ



    ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ បានចេញលិខិតព្រមានចំពោះលោកវេជ្ជបណ្ឌិត គូរ គីបហៀក ប្រធានមន្ទីរសំរាកព្យាបាល សុធារិទ្ធ បែកចាន និងលោកវេជ្ជបណ្ឌិត ស្រស់ សុភ័ក្ត្រ ម្ចាស់ទុនមន្ទីរសំរាកព្យាបាល សុធារិទ្ធបែកចាន ដែលមានទីតាំងនៅផ្ទះលេខ៤១ ផ្លូវជាតិលេខ៤ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ទៅលើករណីដែលបានយករថយន្ត គិលានសង្គ្រោះ ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ មកព្យាបាលនៅក្នុង មន្ទីរសំរាកព្យាបាលរបស់ខ្លួន ខុសទៅនឹងសារាចរណែនាំរបស់ក្រសួងសុខាភិបាល។
    នេះបើតាមលិខិតរបស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលអង្គភាពសារព័ត៌មាន យើងទទួលបាននៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ។
    បើតាមក្រសួងសុខាភិបាល ករណីដែលប្រធានមន្ទីរសំរាកព្យាបាល សុធារិទ្ធបែកចាន បំពានសារាចរណែនាំរបស់ក្រសួង បានកើតមានឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ហើយលើសពីនេះ មន្ទីរសម្រាមព្យាបាល ក៏យកតម្លៃសេវាព្យាបាលច្រើនលើសពីប្រក្រតី ដែលមិនមានតារាងតម្លៃច្បាស់លាស់ ដាក់នៅក្នុងមន្ទីរសំរាកព្យាបាល សម្រាប់ឱ្យអតិថិជន ឬអ្នកជំងឺបានដឹងជាមុន ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។ បន្ថែមលើការព្រមាននេះ ក្រសួងបានធ្វើការផាកពិន័យស្របតាមច្បាប់ដែលមានជាធរមាន។
    សូមជម្រាបថា ការចេញលិខិតព្រមានរបស់ក្រសួងខាងលើនេះ បន្ទាប់ពីមន្ទីរសម្រាកព្យាបាល និងសម្ពពសុធារិទ្ធបែកចាននៅស្រុកអង្គស្នួល ខេត្តកណ្តាល រងការចោទប្រកាន់ពីអ្នកជំងឺ ២នាក់ ប្តីប្រពន្ធថា កេងបន្លំក្លែងមុខរបួសដើម្បីជំរិតទារប្រាក់ថ្លៃសេវាព្យាបាលចំនួន ៧១០ដុល្លារ។
    ការចោទប្រកាន់នេះ បន្ទាប់ពីអ្នកជំងឺពីរនាក់ប្តីប្រពន្ធជួបគ្រោះថ្នាក់ចរាចរណ៍ នៅយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ហើយត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យមួយនេះ បានទៅដឹកយកមកព្យាបាល។ ជនរងគ្រោះជាប្តីឈ្មោះ បឿង បុល អាយុ ៤៣ឆ្នាំ និងប្រពន្ធឈ្មោះ ណា រ៉ាវី អាយុ ៤១ ឆ្នាំ រស់នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
    អ្នកទាំងពីរបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវលេខ៥១ ក្នុងស្រុកអង្គស្នួល ហើយរងបួសដាច់រលាត់ដៃជើងសើស្បែក ប៉ុន្តែក្រុមគ្រូពេទ្យទាំងនោះ បានសរសេរនៅក្នុងវិក្ក័យបត្រថា ជនរងគ្រោះបាក់ដៃ និងបាក់ជើង ព្យាបាលលាងរបួសអស់ទឹកប្រាក់ ចំនួន៧១០ដុល្លារ ហើយបង្ខំឲ្យជនរងគ្រោះយកលុយមកបង់ថ្លៃពេទ្យជាបន្ទាន់ បើដោះស្រាយមិនទាន់ត្រូវទុកម៉ូតូនៅទីនោះ ចាំយកលុយមកគ្រប់ចំនួនចាំដោះស្រាយគ្នា។
    ជនរងគ្រោះអះអាងថា ពួកគាត់របួសដាច់រលាត់សើស្បែកតែប៉ុណ្ណោះ មិនបានបាក់ដៃជើងនោះទេ ហេតុអ្វីគ្រូពេទ្យសរសេរនៅលើវិក្ក័យបត្រថា គាត់២នាក់ប្តីប្រពន្ធបាក់ដៃ និងបាក់ជើងទៅវិញរួចទារលុយជិត១០០០ដុល្លារ គាត់អ្នកក្រីក្រមានលុយឯណាទៅបើច្រើន។ ក្រោយពីមានការតវ៉ាពីក្រុមសាច់ញាតិ និងអ្នកជំងឺទើបប្រធានមន្ទីរពេទ្យខាងលើនេះ ចុះតម្លៃមកត្រឹម៤៥០ដុល្លារវិញ ចំណែកជនរងគ្រោះក៏យល់ព្រមបង់លុយដើម្បីបញ្ចប់រឿង៕






    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ