គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សម្តេចក្រឡាហោម ស ខេង ផ្តល់អំណោយស្រះទឹកខ្នាតយក្សទំហំ៣ហិកតា សម្រាប់ស្តុកទឹកប្រើប្រាស់រដូវប្រាំង នៅស្រុកគាស់ក្រឡ


    បាត់ដំបង ៖ ក្រុមការងារចម្រុះរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយលោក ងួន រតនៈ បានចុះពិនិត្យមើលការជីកស្រះទឹកខ្នាតយក្សទំហំដី ៣ហិកតា នៅស្រុកគាស់ក្រឡ ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ហើយស្រះនេះធ្វើឡើងទុកសម្រាប់ស្តុកទឹកប្រើប្រាស់ នៅក្នុងរដូវប្រាំង។
    ការចុះពិនិត្យការជីកប្រឡាយនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០នេះ អមដំណើរដោយ អភិបាលរងខេត្ត ទីប្រឹក្សាសម្តេចក្រឡាហោម ប្រធានមន្ទីរ អាជ្ញាធរមូលដ្ឋាន និងអ្នកមុខអ្នកការមួយចំនួនទៀត។
    លោក ម៉ៅ សុចាន់ អភិបាលស្រុកគាស់ក្រឡ បានលើកឡើងថា នៅក្នុងស្រុកគាស់ក្រឡ មានឃុំចំនួន៦ ក្នុងនោះមានឃុំចំនួន៥ ឲ្យតែដល់រដូវប្រាំង តែងរងនូវការខ្វះខាតទឹកប្រើប្រាស់ ក្នុងនោះមានឃុំហប់ ឃុំឆ្នាមាន់ ឃុំដូនបា ឃុំគាស់ក្រឡ និងឃុំព្រះផុស ដោយឃុំចំណោមនេះ ក៏មានឃុំពិបាកក្នុងការនាំទឹកតាមប្រព័ន្ធប្រឡាយ ដើម្បីឲ្យពលរដ្ឋបានប្រើប្រាស់ផងដែរ គឺត្រូវតែបូមបន្ត ព្រោះតែឃុំទាំងនោះ នៅក្នុងតំបន់មានទួលខ្ពស់ ឆ្ងាយពីប្រឡាយមេ។
    លោកអភិបាលស្រុកបន្តថា បញ្ហាខ្វះខាតទឹកនេះ ក្រៅពីការនាំទឹកពីប្រភពផ្សេងៗ នៅតាមឃុំមួយចំនួន ក៏មានជីកស្រះធំៗបន្ថែម ដើម្បីមានទឹកទុកឲ្យពលរដ្ឋបានប្រើប្រាស់។ ជាក់ស្ដែងសម្ដេចក្រឡាហោម ស ខេង បានផ្ដល់ជា ជីកស្រះធំនេះ សម្រាប់ស្តុកទឹកដែលមានទទឹង១០០ម៉ែត្រ បណ្ដោយ៣០០ម៉ែត្រជម្រៅ ៥ ម៉ែត្រ ដែលមានផ្ទៃសរុប ១៥០.០០០ម៉ែត្រគូប ស្ថិតនៅឃុំព្រះផុស ដែលទឹកស្រះនេះនឹងអាចជួយឲ្យពលរដ្ឋចំនួន ២ឃុំ ស្មើនឹង១០ភូមិ មានទឹកប្រើប្រាស់ និងបានប្រសិទ្ធិនាមហៅថា «បឹងសម្តេចក្រឡាហោម ស ខេង»។
    លោក ម៉ៅ សុចាន់ បានបញ្ជាក់បន្ថែមទៀតថា ប្រជាពលរដ្ឋនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ប្រមាណ៥០០០គ្រួសារ គិតជាជាមនុស្សរាយចំនួនជាង២០០០០នាក់ នៅក្នុងរដូវប្រាំងជារៀងរាល់ឆ្នាំ តែងតែជួបនូវការប្រឈមខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ហើយពួកគេក៏ត្រូវបានអាជ្ញាធរដឹកទឹកទៅចែក និងអន្តរាគមន៍នាំយកទឹកពីប្រភពផ្សេងៗ បូមឲ្យបានប្រើប្រាស់កន្លងមក។
    ឆ្លៀតក្នុងឱកាសចុះពិនិត្យស្រះ លោក ងួន រតនៈ បានជំរុញអាជ្ញាធរស្រុកគាស់ក្រឡ ពន្លឿនការជីកស្រះទឹកនេះឲ្យឆាប់បានចប់រួចរាល់ ក្នុងខែមិថុនា ឆ្នាំ២០២០នេះ ដើម្បីនាំទឹកភ្លៀងរដូវវស្សាចូលក្នងបឹងសម្តេចក្រឡាហោម ផ្ទុកសម្រាប់ប្រើប្រាស់នៅរដូវប្រាំងឆ្នាំខាងមុខ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ឆាប់បានប្រើប្រាស់ប្រចាំថ្ងៃ កុំឲ្យពួកគាត់មានការលំបាកដូចរយៈពេលកន្លងមក។
    គួរបញ្ជាក់ថា ស្រុកគាស់ក្រឡ ជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំង១៤ របស់ខេត្តបាត់ដំបង តែងជួបនូវបញ្ហាគ្រោះរាំងស្ងួតជាងគេ ធ្វើឲ្យពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ស្រោចស្រពដំណាំស្រូវ និងដំណាំកសិកម្មផ្សេងៗ តែងជួបបញ្ហាខ្វះទឹក ព្រោះស្រុកមួយនេះ ស្ថិតនៅខ្ពងរាបខ្ពស់មានភ្នំច្រើន ប៉ុន្តែនៅដើមឆ្នាំនេះហាក់មានអំណោយផលគ្រាន់បើ ដោយទទួលបានដំណក់ទឹកភ្លៀងជាបន្តបន្ទាប់ តាមប្រឡយទឹក និងស្រះទឹកមួយចំនួនមានទឹកពេញ អាចឲ្យពលរដ្ឋបានប្រើ
    ប្រាស់គ្រប់គ្រាន់ ខណៈដែលសឹងតែរាល់ឆ្នាំ គឺមានការខ្វះខាតទឹក ត្រូវបានអាជ្ញាធរដឹកទឹកទៅចែកចាយតាមផ្ទះ។
    បន្ទាប់ពចុះពិនិត្យការជីកបឹងរួច លោក ងួន រតនៈ និងប្រតិភូអមដំណើរ ចុះពិនិត្យការអនុវត្តការងារ របស់ក្រុមការងារដោយវាស់វែងផ្ទៀងផ្ទាត់ទិន្នន័យដីវិវាទ ដើម្បីជាមូលដ្ឋានក្នុងការដោះស្រាយបញ្ចប់វិវាទដីធ្លី នៅឃុំឆ្នាល់មាន់ និងឃុំព្រះផុស ព្រមទាំងបានផ្តល់គ្រឿងឧបរិភោគ បរិភោគមួយចំនួនទាំងថវិកា ជូនក្រុមអ្នកបច្ចេកទេសវាស់វែងដីផងដែរ។














    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ