គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    លោកយាយអាយុ១១៣ឆ្នាំ ក្លាយជាស្ត្រីវ័យចំណាស់បំផុតនៅអេស្ប៉ាញ ដែលជាសះស្បើយពីជំងឺ COVID-19


    ម៉ាឌ្រីដ ៖ អាជ្ញាធរអេស្ប៉ាញបានរាយការណ៍ឲ្យដឹងថា លោកយាយអាយុ ១១៣ឆ្នាំម្នាក់ ដែលត្រូវបានគេជឿជាក់ថា ជាមនុស្សមានវ័យចំណាស់ជាងគេ បំផុតនៅក្នុងប្រទេសអេស្ប៉ាញ ដែលបានជាសះស្បើយឡើងវិញពីជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នាព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០។
    បើតាមអាជ្ញាធរអេស្ប៉ាញបានគូសបញ្ជាក់ថា លោកយាយអាយុ ១១៣ឆ្នាំរូបនេះ មានឈ្មោះថា ម៉ារៀ ប្រ៊េនយ៉ាស៍ (Maria Branyas)។ លោកយាយបានឆ្លងជំងឺ COVID-19 កាលពីខែមីនាកន្លងទៅនេះ នៅពេលដែលប្រទេសទាំងមូល ត្រូវបានបិទទ្វារនៅចំពោះមុខការរីករាលដាល នៃជំងឺដ៏កាចសាហាវនេះ។ ប៉ុន្តែបន្ទាប់ពីបានស្ថិតនៅក្នុងស្ថានភាពនៅដាច់ដោយឡែកពីគេ អស់រយៈពេលជាច្រើនសប្តាហ៍ លោកយាយ Maria Branyas ក៏បានជាសះស្បើយឡើងវិញ។
    បើមើលតាមអាយុរបស់លោកយាយខាងលើនេះមានន័យថា ក្នុងមួយឆាកជីវិតរបស់គាត់បានឆ្លងកាត់ ជំនាន់នៃការរាតត្បាតនៃជំងឺផ្តាសាយអេស្ប៉ាញនៅឆ្នាំ១៩១៨–១៩១៩, សង្គ្រាមស៊ីវិលអេស្ប៉ាញឆ្នាំ១៩៣៦-១៩៣៩ និងជំងឺរាតត្បាតសកល COVID-19 នៅឆ្នាំ២០២០ ថែមមួយទៀត។
    គួរជម្រាបថា លោកយាយ Maria Branyas កើតក្នុងឆ្នាំ១៩០៧ និងមានកូនបីនាក់ ដោយកូនច្បងមានអាយុ ៨៦ឆ្នាំ។ លោកយាយក៏មានចៅ ១១នាក់ ព្រមទាំងចៅទួត ១៣នាក់ផងដែរ ហើយសម្រាប់ចៅច្បងរបស់លោកយាយ មានអាយុរហូតដល់ ៦០ឆ្នាំឯណោះ៕



    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ