គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឯកអគ្គរដ្ឋទូតអាមេរិក កោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះការគ្រប់គ្រងសេដ្ឋកិច្ច និងវិធានការយ៉ាងល្អប្រសើរ ក្នុងការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩


    ភ្នំពេញ ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ក្នុងស្ថានការណ៍នៃជំងឺកូវីដ១៩ ក៏ដូចជាបានចាត់វិធានការ បានយ៉ាងល្អប្រសើរចំពោះ ការរីករាលដាល នៃជំងឺកូវីដ១៩។
    នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី ជំនួបពិភាក្សាការងារ រវាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ។
    សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា «លោកឯកអគ្គរដ្ឋទូត Patrick Murphy បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ក្នុងស្ថានការណ៍ នៃជំងឺកូវីដ១៩នេះ ក៏ដូចជាបានចាត់វិធានការ បានយ៉ាងល្អប្រសើរចំពោះការរីករាលដាល នៃជំងឺកូវីដ១៩។ ជាក់ស្តែង, នៅកម្ពុជាមានករណីឆ្លងតិច ការព្យាបាលមានប្រសិទ្ធភាពខ្ពស់ និងមិនទាន់មានករណីមរណភាព ដោយសារជំងឺកូវីដ១៩នៅឡើយ»។
    ជាមួយនេះ សហរដ្ឋអាមេរិក បានផ្តល់ជំនួយជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រយុទ្ធនឹងជំងឺនេះ គិតជាទឹកប្រាក់ប្រមាណ៣.៥លានដុល្លារអាមេរិក។
    រដ្ឋាភិបាលសហរដ្ឋអាមរិក នឹងបន្តជួយគាំទ្រ និងផ្តល់ហិរញ្ញប្បទានបន្ថែមទៀត ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបនឹងការរីករាលដាល នៃជំងឺកូវីដ១៩នេះ។ ឆ្នាំ២០២០ គឺជាខួបទី៧០ឆ្នាំ នៃចំណងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក, ក្រៅពីគម្រោងអភិវឌ្ឍន៍, សហរដ្ឋអាមេរិក គ្រោងនឹងផ្តល់ជំនួយ បច្ចេកទេស ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សិក្សាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលត្រូវការជំនាញបច្ចេកទេសខ្ពស់។
    លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ក្នុងឆ្នាំ២០២០នេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងផ្តល់នូវលទ្ធផលប្រកប ដោយផ្លែផ្កាកាន់តែធំធេងថែមទៀត។
    លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវអំណរគុណ ចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបន្តជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធ នឹងជំងឺកូវីដ១៩ ពិសេស សម្រាប់វិស័យសុខាភិបាល ក៏ដូចជា សម្រាប់វិស័យសេដ្ឋកិច្ច ស្របពេលដែលដៃគូអភិវឌ្ឍន៍នានា ក៏កំពុងជួយដល់រាជរដ្ឋាភិបាលកម្ពុជា យ៉ាងសកម្មផងដែរ។ ការជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ក្នុងគ្រាដ៏លំបាកនេះ មានតម្លៃធំធេងមិនអាចកាត់ថ្លៃបាន សម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
    ទន្ទឹមនេះ, រាជរដ្ឋាភិបាលកម្ពុជា មានសេចក្តីសោមនស្សរីករាយ ក្នុងការសហការជាមួយដៃគូអភិវឌ្ឍន៍នានា រួមទាំងសហរដ្ឋអាមេរិក ដើម្បីអនុវត្តគោលនយោបាយ ប្រយុទ្ធនឹងជំងឺកូវីដ១៩, ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច, និងគាំពារសង្គម ជាពិសេស ផ្តោតលើការជួយដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ ។
    លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់រដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានរួមវិភាគទានដ៏ថ្លៃថ្លា ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។
    លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានផ្តល់ហិរញ្ញប្បទាន យ៉ាង ច្រើន សម្រាប់បំពេញតម្រូវការអភិវឌ្ឍន៍នៅកម្ពុជា ដោយផ្តោតជាពិសេសលើវិស័យសុខាភិបាល, អប់រំ, បរិសា្ថន, កសិកម្ម និងអភិបាលកិច្ច និងការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យ។ សហរដ្ឋអាមេរិក ក៏បានផ្តល់ជំនួយបច្ចេកទេសសម្រាប់ការងារ កែទម្រង់ថវិកាក្រោមក្របខ័ណ្ឌ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈផងដែរ។
    លើសពីនេះ ក្នុងបរិការណ៍ដែលកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានា លើសកលលោកកំពុងប្រឈមនឹងការរីករាលដាល នៃជំងឺកូវីដ១៩នេះ, កម្ពុជា ខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងសេដ្ឋកិច្ចឲ្យមានស្ថេរភាព ដោយបានដាក់ចេញវិធានការណ៍ អន្តរាគមន៍ជាបន្តបន្ទាប់ ជាមួយនិងគោលនយោបាយ កែតម្រូវខ្សែច្រវាក់ផលិតកម្ម ឲ្យស្របតាមតម្រូវការទីផ្សារ ដើម្បីរក្សាអត្រាគ្មានការងារ ឲ្យនៅក្នុងកម្រិតទាប។
    ជាមួយគ្នានេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងអំណរគុណផងដែរ ចំពោះលោក Patrick Murphy ដែលកន្លងមក ក៏ដូចជានៅក្នុងអាណត្តិ ការទូតរបស់លោកនៅកម្ពុជា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អាមេរិក ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់៕







    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ