ចូលរួមមរណទុក្ខ! លោក ខៀវ ភិរម្យ ផលិតករព័ត៌មានទូរទស្សន៍ PNN គាំងបេះដូងស្លាប់ ពេលជិះកង់ហាត់ប្រាណ
រាជធានីភ្នំពេញ៖ លោក ខៀវ ភិរម្យ អ្នកកាសែតជើងចាស់ និងផលិតករព័ត៌មានទូរទស្សន៍ PNN បានទទួលមរណភាពក្នុងអាយុ៦៣ឆ្នាំ ដោយសារគាំងបេះដូង ពេលជិះកង់ហាត់ប្រាណ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា នេះ។
លោកប៉ែន បូណា ប្រធានក្លឹមអ្នកកាសែតកម្ពុជា បានឲ្យដឹងថា លោក ខៀវ ភិរម្យ តែងជិះកង់ហាត់ប្រាណរៀងរាល់ព្រឹកជាប្រចាំ។
លោក គឺជាអ្នកជិះកង់ដ៏ចំណាន ក្នុងចំណោមក្រុមការងារដែលចូលចិត្តជិះកង់ ដែលជិះកង់ទៅឆ្ងាយៗ លោកអាចជិះកង់បាន គាត់សុខភាពល្អធម្មតា អត់មានអីទេ។ ប៉ុន្តែព្រឹកមិញហ្នឹង ពេលគាត់ជិះកង់ហាត់ប្រាណ ស្រាប់តែគាំងបេះដូង ហើយបានដួលសន្លប់ និងបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
សពលោក ខៀវ ភារម្យ ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់លោក ដែលស្ថិតនៅក្នុងបុរីប៉េងហួតបឹងស្នោ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។