គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ស្ត្រី​ម្នាក់​តដៃ​ជាមួយនគរបាល​!ពេលចុះ​អនុវត្ត​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន ពី​សំណាក់អយ្យការអមសាលាដំបូងរាជធានី​ភ្នំពេញ..!


    ភ្នំពេញ ៖ ស្ត្រី​សង្ស័យឈ្មោះ យឹម អេង ភេទ ស្រី អាយុ​៣៨​ឆ្នាំ​បាន​តដៃ និង​ក្របួច​កអាវ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ខណៈនគរបាល​​ចុះ​​អនុវត្ដ​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន ពី​លោក កែវ សុធា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ។
    យោង​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ ​បាន​ឲ្យ​ដឹងថា៖ ​ជនសង្ស័យ​ដែល​ជា​ស្ត្រី​នោះ​មានឈ្មោះ​ យឹម អេង ភេទ ស្រី អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​១ ​សង្កាត់​បឹង​សាឡាង​ ខណ្ឌ​ទូល​គោក ​រាជធានី​ភ្នំពេញ​ ។
    បាន​ប្រតាយប្រតប់​ជាមួយ​សមត្ថកិច្ច​នគរ​បាល ​ខណៈដែល​នគរបាល​អនុវត្ដ​តាម​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅ​ចំណុច​ផ្សារ​បាត់ដឹង​ឃុំ​ក្សេមក្សាន្ត ស្រុក ឧដុង្គ ​ ខេត្តកំពង់ស្ពឺ ​​​។
    ប្រភពដដែលបាន​បន្តថា ​ស្ត្រី​ដែល​មាន​ឈ្មោះ​ខាងលើ ​គឺ​មាន​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ ពី​ព្រះរាជអាជ្ញា នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ។
    គឺលោក កែវ សុធា ​នា​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០​នេះ​ ក្រោយពី​មាន ​ពាក្យ​បណ្តឹង​ពី​ជនរងគ្រោះ ឈ្មោះ​ ឡេង ម៉ូ​វ អាយុ​៦៥​ឆ្នាំ ​ជន​ជាតិខ្មែរ មាន​អាសយដ្ឋាន​បច្ចុប្បន្ន​នៅ​ភូមិ​បាត់ដឹង​ឃុំ​ក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ​។
    យោងតាម​ពាក្យបណ្តឹង​ បាន​បញ្ជាក់ថា ស្ត្រី​ដែល​ជា​ជនសង្ស័យ​រូបនេះ​ បាន​ជេរប្រមាថ​ និង​គំរាម​កំហែង​ជា​សាធារណៈ​ដល់​ជនរងគ្រោះ​ ។
    ដែល​ជា​មនុស្ស​ចាស់ទុំ ​​មាន​តួនាទីជា​មេភូមិផង​ ការ​ធ្វើយ៉ាងនេះ​ ច្រើន​លើក​ច្រើន​សារមកហើយ​ ។
    ដែល​ធ្វើ​ឲ្យប៉ះពាល់​ដល់​កិត្ដិយស​ កេរ្ដិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូរ ​និងដល់សន្ដិសុខ​ សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​ជនរងគ្រោះយ៉ាងធ្ងន់ធ្ងរ​,,, ​​។
    បណ្តឹង​ជនរងគ្រោះនោះ គឺបាន​ប្តឹង​ទាមទារឲ្យ​ស្ដ្រីសង្ស័យ សូមទោស​ជា​សាធារណៈ ​ ។
    និង​ទាមទារ​សេវាកម្ម​ផ្លូវច្បាប់ ​ថ្លៃ​ទាមទារ​ខាតបង់​ពេលវេលា ​សំណង​ជំងឺ​ចិត្ត ​ការប៉ះពាល់​ដល់​កិត្តិយស​កេរ្តិ៍ឈ្មោះ ​សេចក្តីថ្លៃថ្នូ ​និង​ការខូចខាត​ប្រយោជន៍​ផ្សេងៗ​ចំនួន​មួយ​លាន​ដុល្លារ​អាមេរិក​។
    យ៉ាងណាក៏ដោយ​ការចុះ​បញ្ជាឲ្យចូល​ខ្លួន​នេះ​ពុំបាន​សម្រេច​នោះទេ ​ដោយសារតែ​ស្ត្រី​រូបនេះ​អាងខ្នង ​។
    ហើយ​មាន​បក្ខពួក​ព័ទ្ធ​សមត្ថកិច្ច ​និង​ដក​សោ​ឡាន​របស់​សមត្ថកិច្ច ​ពេល​ដែល​សមត្ថកិច្ច​ចុះអនុវត្ដ​តាម​ដីកា របស់​តុលាការ​៕




    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ