លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណមេបញ្ជាការក្រុងដឹកនាំកម្លាំងសហការជាមួយគណៈបញ្ជាការឯកភាព..!!
ក្រុងសិរីសោភ័ណ្ឌះនៅថ្ងៃព្រហស្បតិ ០៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនិងថ្ងៃទី១១ ខែមិថុនា ឆ្នាំ
២០២០ វេលាម៉ោង០៨ និង ០០នាទី កម្លាំងមូលដ្ឋានអ.ហក្រុងសិរីសោភ័ណ ចំនួន១០នាក់ដឹកនាំដោយលោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការក្រុង សហការជា
មួយ គណៈបញ្ជាការឯកភាពរដ្ឋបាលសាលាក្រុងសិរី
សោភ័ណ កម្លាំងអធិការក្រុង ដឹកនាំរួមដោយលោក ហុឹល
រ៉ាយ៉ា អភិបាលនៃគណះអភិបាលក្រុងសិរីសោភ័ណ អាជ្ញាធរពាក់ព័ន្ធ បានចុះស្រាវជ្រាវ ត្រួតពិនិត្យ រក ស្រាថ្នាំចិនសែ តាំងគួយ តាម ដេប៉ូលក់ឥវ៉ាន់ចាប់ហួយនិងផ្សារនានាក្រុងសិរីសោភ័ណ ។
ក្នុងនោះទើបបានរកឃើញ ប្រភេទស្រាថ្នាំចិនសែតាំងគួយ មួយ កន្លែងពីម្ចាស់ឈ្មោះរឿង ឃាងភេទប្រុសអាយុ៤៦ឆ្នាំ រស់នៅភូមិ២សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។
កងកម្លាំងចំរុះធ្វើការដកហូូត÷
-ស្រាថ្នាំចិនសែ តាំងគួយ ចំនួន៧៦យួរកន្លះ ស្មើ៩១៨ដប
រីឯម្ចាស់លក់ស្រា ត្រូវអោយធ្វើកិច្ចសន្យា បញ្ឈប់លក់ស្រាប្រភេទនេះតទៅទៀត។
-ចំណែកវត្ថុតាងដែលដកហូតត្រូវបញ្ជូន ទៅរក្សាទុកនៅអធិការក្រុងសិរីសោភ័ណ។