គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ប្រកាសផ្ទេរភារកិច្ចអធិការ និងអធិការរងនគរបាលថ្មីស្រុកអង្គរបូរី ខេត្តតាកែវ, លោកវរសេនីយ៍ទោ យ៉ុង ប៊ុនយ៉ុន ជំនួសលោកវរសេនីយ៍ឯក ភី ឆុន ដែលត្រូវផ្លាស់ទៅអធិការស្រុកសំរោង


    តាកែវ ៖ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញប្រកាសតែងតាំង អធិការ អធិការរងនគរបាលថ្មីស្រុកអង្គរបូរី ដោយលោកវរសេនីយ៍ទោ យ៉ុង ប៊ុនយ៉ុន ឡើងជំនួសលោកវរសេនីយ៍ឯក ភី ឆុន ដែលទទួលភារកិច្ចថ្មីជាអធិការនគរបាលស្រុកសំរោង នៃស្នងការដ្ឋាននគរបាលខេត្ត។
    នៅក្នុងពិធីនេះក៏មានចូលរួមពីលោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបូរី ព្រមទាំងមានការចូលរួមពីស្នងការរង នាយការិយាល័យ មេបញ្ជាការវរលេខ៦០៣ លោកមេបញ្ជាការសឹករងស្រុក មេបញ្ជាការរងកងរាជអាវុធហត្ថ ប្រធានស្នាក់ការគយច្រកបាក់ដៃ លោកអធិការរងស្រុក នាយផ្នែក នាយរងផ្នែក មន្រ្តីអធិការដ្ឋាននគរបាលស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកនាយ នាយរងប៉ុស្តិ៍នគរបាលទាំង៦ឃុំ និងប្រជាការពារ។
    លោកអភិបាលស្រុក បានថ្លែងផ្តាំផ្ញើអធិការនគរបាលថ្មី ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការងារបង្ការ និងបង្រ្កាបបទល្មើសផ្សេងៗដូចជា បញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបង្ការទប់ស្កាត់ បទល្មើសគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
    ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានជំរុញដល់អធិការនគបាលថ្មី ត្រូវធ្វើកិច្ចការដោយមានការចូលរួមពីអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែក ជាពិសេសត្រូវមាន ការសាមគ្គីភាព ផ្ទៃក្នុង និងត្រូវគោរពអនុវត្តឲ្យមានប្រសិទ្ធភាព ខ្ពស់នូវរាល់បទបញ្ជារបស់គណៈបញ្ជាការឯកភាពស្រុក។
    លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងបន្តថា អធិការថ្មីត្រូវពង្រឹងរបៀបរបបការងារ តាមឋានានុក្រមការងារ និងត្រូវមានការលើកទឹកចិត្ត ជូនរង្វាន់ដល់អង្គភាពមន្រ្តីដែលមានស្នាដៃ យកចិត្តទុកដាក់អប់រំ ព្រមាន អនុវត្ត វិន័យ សីលធម៌ លក្ខន្តិកៈមន្រ្តីនគរបាលជាតិ និងអនុវត្តច្បាប់ចំពោះមន្រ្តីដែលខុសឆ្គង។ ត្រូវបែងចែកកិច្ចការងារជំនាញឲ្យបានច្បាស់លាស់ ទន្ទឹមនោះក៏ត្រូវមានអង្គប្រជុំទៀងទាត់ និងត្រូវរួមសហការជាមួយអាជ្ញាធរក្រុង និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ បទល្មើស និងគ្រោះថ្នាក់ចរាចរណ៍ឲ្យមានកម្រិតទាប ជាពិសេសការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់។
    លោកបានបន្ថែមថា លោកមេប៉ុស្តិ៍ទាំងអស់ ត្រូវបន្តធ្វើសកម្មភាពអប់រំផ្សព្វផ្សាយអំពីមេរោគឆ្លងកូរ៉ូណា និងមានវិធានការ ទប់ស្កាត់ នៃជំងឺនេះជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីបង្ការកុំឱ្យរីករាលដាល ព្រោះសម្រាប់ខេត្តតាកែវមិនទាន់មានពលរដ្ឋណាម្នាក់ឆ្លងជំងឺកូវីដ១៩នេះទេ រហូតមកដល់ពេលនេះ ពិសេសនោះត្រូវអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពផងដែរ៕



















    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ