អាសូរណាស់..! បុរសវ័យ៦៤ឆ្នាំម្នាក់ដែរជាអ្នកដើរដាក់អន្ទាក់សត្វបានជាន់មីនដាច់ជើងទាំង២ នៅខេត្តបន្ទាយមានជ័យ..!
ខេត្តបន្ទាយមានជ័យ ៖ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោងជាង ៣រសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ មានបុរសម្នាក់ឈ្មោះ ញ៉ែម ឆឹម ភេទប្រុស អាយុ៦៤ឆ្នាំ បានលួចចូលទៅដាក់អន្ទាក់សត្វក្នុងតំបន់ ស រវាង ប្រទេសកម្ពុជា-ថៃ ហើយបានជាន់មីន បណ្តាលឲ្យដាច់ជេីងទាំង២ និងមានសភាពធ្ងន់ធ្ងរផងដែរ។
សេចក្តីរាយការណ៍ពីលោក អនុសេនីយ៍ឯក ប៉ាក់ សារ៉ាត់
មេប៉ូស្តិ៍ សិលាខ្មែរ នៃវរសេនាតូច ការពារព្រំដែនគោកលេខ៩១១ បានប្រាប់សារព័ត៌ឲ្យដឹងថា ជនរងគ្រោះ មានទីលំនៅក្នុងភូមិជោគជ័យ ហៅ (ភូមិណងចាន់) ឋិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកមេប៉ុស្តីបន្តថា ជនរងគ្រោះបានលួចចូលទៅតំបន់ ស ដែលជាតំបន់ដែលសំបូរទៅដោយមីន ដើម្បីលួចដាក់អន្ទាក់សត្វព្រៃ ហើយបានជាន់មីនបណ្តាលឲ្យដាច់ជើងទាំងសងខាង ព្រមទាំងមានរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ។
លោកបន្តទៀតថា ក្រោយកើតហេតុកម្លាំងរបស់លោកបានសហការគ្នាជាមួយយោធាលេខ៥០៣ ក្នុងភូមិទំនប់ដាប់ ព្រមទាំងប្រជាពលរដ្ឋ បានចូលទៅក្នុងតំបន់កើតហេតុហើយបញ្ជួនជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែត តែដោយសារសភាពនៃការរងរបួសធ្ងន់ធ្ងរពេក លោកនៅមិនទាន់ដឹងនៅឡើយនោះទេថា ជនរងគ្រោះបានរួចផុតគ្រោះថ្នាក់ រឺ ក៏ស្លាប់នោះទេ។
ឆ្លៀតឱកាសនេះ សូមកោតសរសេីរ និង អរគុណដល់ប៉ូលីសទាហ៊ាន វរៈព្រំដែន ដែលឈរជេីងនៅទីនោះមានសេចក្តីក្លាហានប្រថុយគ្រោះថ្នាក់ជាមួយគ្រាប់មីននិងភ្លៀងខ្លាំងបានចូលទៅជួុយសង្គ្រោះអ្នករងគ្រោះ..!