កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវសហការជាមួយនឹងកម្លាំងនគរបាលប៉ុសិ៍្តស្វាយប៉ាក បានចុះបង្ក្រាបបានជនសង្ស័យជួញដូរថ្នាំញៀនម្នាក់
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចយើងឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ឈ្មោះ ហួន ស្រីតូច (ហៅបារាំង) ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មុខរបរលក់ដូរ ។
សម្ភារដកហូតបានមានម្សៅក្រាមពណ៌សថ្លាចំនួន៧កញ្ចប់។
ក្រោយពីឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការ៕ អត្ថបទ បាយ័ន មុខគុជ