គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឈាមស្រែកស្បែកហៅ..! ករណីប្លន់សម្លាប់អ្នករត់ម៉ូតូឌុបនៅស្រុកមេសាង ខេត្តព្រៃវែង ត្រូវកម្លាំងនគរបាលបន្តតាមចាប់ខ្លួនបានបក្ខពួក២នាក់ទៀត


    ព្រៃវែង ៖ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ត្រី ព្រំ សន្ធរ បានប្រាប់បណ្តាញព័ត៌មាន នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះថាករណីប្លន់សម្លាប់អ្នករត់ម៉ូតូឌុបនៅស្រុកមេសាង ខេត្តព្រៃវែង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលរបស់លោកបន្តចាប់ខ្លួនបានបក្ខពួក២នាក់។

    លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «ក្រោយការសួរនាំជនដៃដល់ ដែលចាប់បានកាលពីម្សិលមិញនោះ កម្លាំងនគរបាលរបស់យើង បានសហការគ្នាតាមទៅយកបាន២នាក់ទៀតជាបក្ខពួក ហើយនៅពេលនេះកំពុងធ្វើការសួរនាំ ដើម្បីចាត់ការតាមច្បាប់»។

    សូមបញ្ជាក់ថា ករណីប្លន់សម្លាប់អ្នករត់ម៉ូតូឌុបនៅស្រុកមេសាង ខេត្តព្រៃវែង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលបានបើកប្រតិបត្តិការតាមចាប់ខ្លួនបាន នៅវេលាម៉ោង ២១.១៥នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ និងត្រៀមបញ្ជូនទៅកាន់តុលាការកាត់ទោសតាមច្បាប់។

    លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងនគរបាលខេត្ត
    ព្រៃវែង ទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ក្រោមបទបញ្ជា ពីលោកឧត្តមសេនីយ៍ត្រី ព្រំ សន្ធរ ស្នងការនគរបាលខេត្ត លោកបានដឹកនាំកម្លាំងអធិការដ្ឋា នគរបាលស្រុកមេសាង សហការជាមួយកម្លាំងជំនាញនគរបាលខេត្ត កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងប៉ុស្តិ៍នគរបាលស្រះចក បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្នងមន្ទីរពេទ្យកាល់ម៉ែត។

    ជនសង្ស័យទី១មានឈ្មោះ បាន កាន អាយុ៣០ឆ្នាំរស់នៅភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង បានប្លន់សម្លាប់ជនរងគ្រោះឈ្មោះ ភី ឃុន អាយុ៤៩ឆ្នាំ នៅភូមិព្រេជ ឃុំច្រេស ស្រុកមេសាង កាលពីយប់ម៉ោងប្រមាណជា ២៣.៣៥នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចលើផ្លូវលំស្ថិតក្នុងភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង។

    ជនសង្ស័យទី២មានឈ្មោះ ធឿន ប្រេស ភេទប្រុស អាយុ
    ២៤ឆ្នាំ និងជនសង្ស័យទី៣ មានឈ្មោះ សុីន កុសល ហៅ ឈីត ភេទប្រុស អាយុ២៨ឆ្នាំ ទាំងពីរមានស្រុកកំណើតនៅភូមិទួលតារី ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។

    បច្ចុប្បន្នស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួននៅចំណុច ភូមិប្រស្វា ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។

    លោកឧត្តមសេនីយ៍ត្រីស្នងការរង បានបន្តថា ពេលចាប់ឃាត់ខ្លួន កម្លាំងជំនាញបានដកហូតវត្ថុតាងដែលជារបស់ជនរងគ្រោះម៉ូតូសង់ឌ្រីមសេ១២៥ ពណ៌ខ្មៅ ១គ្រឿង និងទូរសព្ទ័ដៃ ម៉ាកណូគា ១គ្រឿង៕





    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ