សង្ស័យភ្លើងប្រច័ណ្ឌ..! ស្រ្តីវ័យក្មេងដែលជាកម្មការិនីរោងចក្រត្រូវបានប្ដីចាក់សម្លាប់ នៅខ័ណ្ឌកំបូលរាជធានីភ្នំពេញ...
ភ្នំពេញ ៖ គូស្វាមីភរិយាមួយគូរក្មេងខ្ចី សង្ស័យកើតជម្លោះ ដោយសារភ្លើងប្រចណ្ឌ ទើបបណ្ដាលឱ្យប្ដី យលកាំបិតចាក់ ប្រពន្ធចំដើមទ្រូង បណ្ដាលឱ្យស្លាប់ក្រោយពេលបញ្ចូនទៅមន្ទីរពទ្យ។
ករណីនេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧.២០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុច ផ្ទះនារីរងគ្រោះ ភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនសង្ស័យជាប្តី មានឈ្មោះ សុខលី សម្បត្តិ អាយុ២៣ឆ្នាំ រីឯជនរងគ្រោះជាប្រពន្ធ ឈ្មោះ លាង ផល្លា អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ អ្នកទាំង២ ស្នាក់នៅភូមិ សង្កាត់ខាងលើ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ ទើបចេញពីធ្វើការរោចក្រ បានចូលទៅងូតទឹក រួចក៏ហាលខោអាវ ហើយស្រាប់តែប្តី យកកាំបិតស្នៀត មកចាក់ចំទ្រូងផ្នែកខាងស្តាំ មួយកាំបិតតែម្ដង រួចជនដៃដល់បានគេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នសពនារីរងគ្រោះត្រូវបានក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី ចំណែកឯជនដៃដល់សមត្ថកិច្ចកំពុងស្រាវជ្រាវ និងតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់៕