គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ពិតជាអស្ចារ្យមែន ..! បុរសវ័យ៦៥ឆ្នាំ ច្នៃរថយន្តពីធុងសាំងល្អឥតខ្ចោះ


    កំពង់ចាម ៖ លោកខៀវ ណាវី វ័យ៦៥ឆ្នាំ រស់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម មានគំនិតច្នៃប្រឌិតខ្ពស់ ដោយបានកាត់ធុងសាំង មកបង្កើតជារថយន្តធុនតូច ងាយស្រួល ជិះជាង ម៉ូតូ ហើយរថយន្តប្រភេទនេះមានតែ១គ្រឿងប៉ុណ្ណោះនៅប្រទេសកម្ពុជា។
    លោក ខៀវ ណាវី បានបញ្ជាក់ នៅរសៀល ថ្ងៃ ទី ៧ មិថុនា ២០២០ ថា រថយន្តកែច្នៃធុនតូច ១ គ្រឿង ត្រូវបានផ្សំឡើងពី ធុងសាំង ម៉ាស៊ីន ម៉ូតូ C100 កូរ៉េ ដោយត្រូវបានដំឡើង ក្នុងចុងឆ្នាំ ២០១៩ និង រួចរាល់ ក្នុង ឆ្នាំ ២០២០នេះ ដោយចំណាយ ទឹកប្រាក់ ប្រមាណជាង ១.០០០ ដុល្លារ ដែលស្នាដៃរបស់គាត់តែម្នាក់គត់ សម្រាប់ ជិះនៅក្នុងក្រុងកំពង់ចាម និង ទៅចំការ នៅ ឯទន្លេ បិទ ស្ថិត ក្នុងស្រុក ត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ ។
    បុរសវ័យចំណាស់រូបនេះ បានបន្តថា ក្នុងពេលដែល គាត់បាន បង្កើតឡើង រួចរាល់ ដំបូង គឺបានជិះ សាកល្បង ផ្លូវជិតៗប្រសិនណាបើមាន បញ្ហា អ្វីមួយនោះ គាត់ នឹងដោះដូរ ភ្លាមៗ ។ រថយន្ត ធុនតូច នេះដែលបាន កែច្នៃឡើងដោយដៃ សុទ្ធសាធតែម្តង ហើយជិះ បានចំនួន ២ នាក់ តែប៉ុណ្ណោះ។
    សូមបញ្ជាក់ថា កន្លងទៅថ្មី ៗក៏មានក្រុមហ៊ុនរថយន្ត មួយនៅ រាជធានី ភ្នំពេញ បានចុះមកពិនិត្យមើលរថយន្ត ដែល គាតបាន ដំឡើង និង សូម យក ទៅ តាំងពិព័រណ៍នៅ រាជធានី ភ្នំពេញដែរ តែគាត់មិនបានឆ្លើយតបនោះ ទេ ។
    ជាមួយនឹងរថយន្តកែច្នៃនេះ គាត់ក៏ស្នើសុំឲ្យក្រសួង សាធារណការ និង ដឹក ជញ្ជូន ជួយចេញ ស្លាកលេខឱ្យរថយន្ត គាត់ ផង ដែរ ដើម្បីងាយស្រួលធ្វើ ចរាចរណ៍នៅក្នុងក្រុង កំពង់ចាម និង ជិះទៅកាន់កន្លែង ផ្សេង ៗ ទៀត ។
    រថយន្តធុនតូចដែលមានភាពទាក់ទាញនេះដែលជាស្នាដៃររណស់កូនខ្មែរនេះនល្អ ត្រូវមានឧកញ៉ា ម្នាក់នៅរាជធានី ភ្នំពេញមាន គោលបំណងចង់កម្មង់ទិញចំនួន ១០គ្រឿង ដោយក្នុងមួយគ្រឿង តម្លៃ ២.៥០០ ដុល្លារ ដែលធ្វើទៅស្អាតច្នៃឡើងពីម៉ាស៊ីន auto ។
    ជាទស្សនៈវិស័យ លោក ខៀវ ណា វី ថា បើមាន ក្រុមហ៊ុន ណាមួយ ចង់បណ្តាក់ទុន ដំឡើងរថយន្ត ដូចដែល គាត់បានកែច្នៃ នេះ គឺគាត់ស្វាគមន៍ជានិច្ច ហើយនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ព្រមទាំងសំរិតសំរាំងឲ្យបន្ថែមទៀត ដើម្បីឱ្យប្រទេសកម្ពុជា មានកេរ្តិ៍ឈ្មោះ ក្នុងតំបន់។
    សូមបញ្ជាក់តទៀតថា រថយន្តធុនតូចទើបតែមាន មួយគ្រឿងនេះ គឺ មាន លក្ខណៈ ដូចទៅ នឹងរថយន្តដែរដោយ អាចបើក ទៅមុខ និង រ៉ឺ យ៉ែថយក្រោយ ក៏បាន ឬ បត់បែនបានដោយងាយស្រួល ហើយ រថយន្តទី២ ដែលគ្រោងដំឡើងក្នុងពេលខាងមុខ និងដាក់ម៉ាស៊ីន ប្រើលេខ អូតូ តែម្តង ដោយប្រើពេលប្រមាណជា១ ខែទេ នឹងរួចរាល់ហើយ ។
    ជាបទពិសោធន៍កន្លងមក នៅក្នុងរបបប៉ុលពត គាត់ជាអ្នកកែច្នៃ ម៉ាស៊ីនទឹកប្រើធ្យូងមកប្រើសាំង និង ពីម៉ាស៊ីនប្រើ ម៉ាស៊ូតមក ប្រើ ចំហាយទឹក៕




    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ