គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សាខាកាកបាទក្រហមខេត្តព្រះសីហនុ ចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ៥៤២គ្រួសារ នៅស្រុកស្ទឹងហាវ

    ព្រះសីហនុ៖ ក្នុងដំណាក់កាលដែលមានការគំរាមកំហែងនៃជំងឺកូវីដ១៩ ប្រជាពលរដ្ឋក្រីក្រ អាចទទួលរងការប្រឈមខ្លាំជុំវិញបញ្ហាជីវភាពប្រចាំថ្ងៃ។ ប្រឈមជាងគេនោះគឺការធ្លាក់ចុះ ឬការបាត់បង់ប្រាក់ចំណូលសម្រាប់ចិញ្ចឹមគ្រួសារ។ ប៉ុន្តែដើម្បីជួយសម្រួលការលំបាកនេះ ជូនប្រជាជនជាពិសេសគ្រួសារប្រជាជនក្រីក្រ រដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីផ្តល់សាច់ប្រាក់ ដើម្បីដោះស្រាយជូនពលរដ្ឋរងផលប៉ះពាល់នេះ។
    បច្ចុប្បន្នអាជ្ញាធរខេត្តកំពុងអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់នេះ រួមទាំងអំណោយរបស់សាខាកាកបាទក្រហមផងដែរ។
    នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមខេត្តព្រះសីហនុ បានចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកចំនួន ៥៤២គ្រួសារ នៅស្រុកស្ទឹងហាវដើម្បីសម្រួលការលំបាកខ្លះៗ។
    កម្មវិធីផ្តល់អំណោយដល់ពលរដ្ឋនៅថ្ងៃនេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត និងលោកស្រី រួមទាំងវត្តមានអមដំណើររបស់ អស់លោកលោកស្រី ជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមផងដែរ។
    លោក គួច ចំរើន បានថ្លែងថា ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះសីហនុ សាខាកាកបាទក្រហមខេត្ត បាននាំយកអំណោយមនុស្សធម៌ មានគ្រឿងឧបភោគ បរិភោគ និងថវិកាខ្លះផងដែរដើម្បីចាត់ចែងចែកជូនពលរដ្ឋក្រីក្រងាយរងគ្រោះនៅតាមមូលដ្ឋាននានាសម្រាប់ដោះស្រាយជីវភាព។ បើទោះជាអំណោយនេះ មិនច្រើនប៉ុន្តែវាអាជួយដោះការលំបាក ពលរដ្ឋបានមួយគ្រាដែរ។
    ជាមួយនេះលោក គួច ចំរើន បានណែនាំអាជ្ញាធរតាមមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់មើលសុខទុក្ខប្រជាជនក្នុងមូលដ្ឋានខ្លួន ឲ្យបានល្អ និងត្រូវរាយការណ៍ឲ្យបានទាន់ពេលក្នុងករណីពលរដ្ឋ មានបញ្ហារងគ្រោះត្រូវការការជំនួយបន្ទាន់ ដើម្បីមានវិធានការណ៍ដោះស្រាយឲ្យបានទាន់ពេលវេលាដោយមិនទុកអ្នកណាម្នាក់ចោលដោយមិនបានដឹងនោះឡើយ។
    លោកបានរំលឹកពលរដ្ឋទាំងអស់ត្រូវរក្សាសុខភាព ធ្វើអនាម័យតាមការណែនាំរបស់គ្រូពេទ្យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវប្រុងប្រយត្ន័ចំពោះជំងឺកូវីដ១៩។
    អំណោយដែលបានផ្តល់ជូនពលរដ្ឋនាពេលនេះ រួមមាន៖ ឃីត១សម្រាប់ (ភួយ១ មុង១ ក្រមា១ សារុង១) អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ទឹកស៊ីអីវ ទឹកសុទ្ធ ម៉ាស់ ថវិកា ៥០,០០០រៀល ក្នុងមួយគ្រួសារមួយគ្រួសារ៕

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ