អធិការដ្ឋាននគរបាលក្រុងព្រះសីហនុឃាត់ខ្លួនជនជាតិចិនម្នាក់ពីបទប្លន់លុយ៦០០០ដុល្លារ ពីជនជាតិចិនដូចគ្នា
ឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិចិន ក្នុងករណីលួចមានស្ថានទម្ងន់ទោស (ហិង្សាប្រើកាំបិតចុងស្រួចគំរាមប្លន់) យកលុយចំនួន ៦០០០ដុល្លារ នៅចំណុចក្នុងបន្ទប់លេខ៨២២៣ សណ្ឋាគារ ស៊ីទូហាយកាង ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១២.០០នាទីថ្ងៃត្រង់។
ជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ខ្លួនពិតជាបានទូរសព្ទ័ហៅជនរងគ្រោះឲ្យទៅម៉ាស្សានៅសណ្ឋាគារ ស៊ីទូហាយកាង រួចធ្វើសកម្មភាពយកកាំបិតចុងស្រួចភ្ជង់គំរាមប្លន់យកលុយចំនួន ៦០០០ដុល្លារ ពិតប្រាកដមែន។
ហើយជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើកសាងសំណុំរឿងបញ្ជូនទៅតុលា៕