ថ្មីទៀតហើយ...សម័យនេះហើយហេតុអ្វីនៅតែមានអ្នកឆោតល្ងង់យកគ្រាប់យុទ្ធភ័ណ្ឌដែលមិនទាន់ផ្ទុះមកដំលេងទៀត
ជនរងគ្រោះទាំងនោះ ម្នាក់ឈ្មោះ យន់ សារី អាយុ៣៩ឆ្នាំ មុខរបរធ្វើចម្ការ និងម្នាក់ទៀតឈ្មោះ ឌែ ត្រា អាយុ២០ឆ្នាំ មុខរបរធ្វើចម្ការ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ។
មូលហេតុដោយសារពួកគេបានរើសក្បាលគ្រាប់មិនទាន់ផ្ទុះមកដំលេង (មិនស្គាល់ប្រភេទ) ក៏បណ្ដាលឲ្យផ្ទុះស្លាប់តែម្ដង។
បច្ចុប្បន្ន សាកសពជនរងគ្រោះទាំងពីរនាក់ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕