ជាមួយនឹងកម្មវិធីកំសាន្តសប្បាយ រដ្ឋបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងក្រុមការងាររៀបចំកម្មវិធីសម្រាកសៀមរាប បានរៀបចំវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ដោយមាន ការវាស់កំដៅ ការលាងសំអាតដៃដោយអាល់កុល ឬសាប៊ូ ការរក្សាគម្លាតសុវត្ថិភាព នៅផ្នែកច្រកចេញចូល និងគ្រប់ទីតាំងនៃការប្រារព្ធពិធី។
រដ្ឋបាលខេត្ត ក៏ដូចជាក្រុមការងារសូមស្នើដល់បងប្អូនដែលអញ្ជើញចូលរួមទាំងអស់បន្តសហការជាមួយក្រុមការងារ ក៏ដូចជាចូលរួមអនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល និងសូមកុំភ្លេច និងត្រូវចងចាំនូវ ០៣ចំណុច ដូចខាងក្រោម ដេីម្បីការពារ និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ៖
១.កុំភ្លេច ត្រៀមម៉ាស់ ឬក្រម៉ា
២.កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)
៣.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)៕
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប