រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំពិភាក្សាស្ដីពីផែនការអភិវឌ្ឍនៅតំបន់ឆ្នេរខ្សាច់ថ្មី ស្ថិតនៅក្នុងឃុំបឹងទូក ស្រុកទឹកឈូ
កិច្ចប្រជុំនេះមានការចូលរួមពី អភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អង្គភាពចំណុះសាលាខេត្ត អាជ្ញាធរស្រុកទឹកឈូ និងក្រុមហ៊ុន(អាយ.ជី.ប៊ី) Cambodia Co.ltd បានផ្ដោតសំខាន់លើកការពិភាក្សា និង មតិយោបល់ចូលរួមពីជំនាញនិងអាជ្ញាធរពាក់ព័ន្ធ ដើម្បីកិច្ចសហការគាំទ្រ ក្នុងកិច្ចដំណើរអភិវឌ្ឍលើគម្រោងផែនការរមណីយដ្ឋានឆ្នេរខ្សាច់ថ្មី ធានាបាននូវ និរន្តរភាព ចីរភាព និង សោភ័ណភាព បរិស្ថានបានល្អ។ ក្នុងកិច្ចប្រជុំនេះក៏បានពិភាក្សាលើសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មការ និងអនុគណ:កម្មការអភិវឌ្ឍ រមណីយដ្ឋានខ្សាច់ថ្មីនេះផងដែរ។
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍ រំលឹកបញ្ជាក់ថា គម្រោងកិច្ចអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់ថ្មីនេះ ធ្វើយ៉ាងណាជំរុញល្បឿនអភិវឌ្ឍឆ្នេរខ្សាច់អោយបានឆាប់ដើម្បីបំរើភ្ញៀវទេសចរ៕ប្រភព៖ រដ្ឋបាលខេត្តកំពត