គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    កម្មវិធី TikTok ប្រើភាពចន្លោះប្រហោងរបស់ប្រព័ន្ធប្រតិបត្តិការ Android ដើម្បីទាញយក MAC address


    កម្មវិធី TikTok ដែលជាកម្មវិធីកំពុងតែមានភាពចម្រូងចម្រាសមួយចំនួននៅក្នុងបណ្ដាប្រទេសធំៗដូចជា ប្រទេសឥណ្ឌា និង សហរដ្ឋអាមេរិក ទាក់ទងនឹងការព្រួយបារម្ភក្នុងការគ្រប់គ្រងទិន្នន័យរបស់អ្នកប្រើប្រាស់ ដែលត្រូវបានគេរកឃើញមានបញ្ហាមួយចំនួនទៀត។ បន្ថែមលើក្តីបារម្ភខាងលើ ថ្មីៗនេះគេបានរកឃើញថា កម្មវិធី TikTok បានប្រើភាពចន្លោះប្រហោងនៅក្នុងប្រព័ន្ធប្រតិបត្តិការ Android ដើម្បីទាញយក MAC address របស់អ្នកប្រើប្រាស់ នេះបើតាមការផ្សព្វផ្សាយរបស់សារពត៌មាន The Wall Street Journal។ សម្រាប់លោកអ្នកដែលពុំទាន់ស្គាល់ថាអ្វីទៅជា MAC address នោះ វាគឺជាលេខសម្គាល់ (អាសយដ្ឋាន) របស់ ឧបករណ៍ network ដើម្បីប្រើប្រាស់ ក្នុងការទំនាក់ទំនងគ្នា។
    ទោះបីក្រុមហ៊ុន Google បានព្យាយាមបិទមិនឱ្យអ្នកអភិវឌ្ឍន៍កម្មវិធី ឬជនទីបីអាចទាញយក MAC address បានតាំងពីឆ្នាំ២០១៥ ហើយក៏ដោយ ក៏ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនបង្កើតកម្មវិធី TikTok បានប្រើភាពចន្លោះប្រហោងដើម្បីទាញយក និងរក្សាទុក MAC address របស់អ្នកប្រើប្រាស់នៅពេលដែលពួកគេដំឡើងកម្មវិធីលើកដំបូង ដោយមិនទាំងមានការអនុញ្ញាតពីអ្នកប្រើប្រាស់បានថែមទៀតផង។ សម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី MAC address គឺមានតម្លៃបំផុតសម្រាប់ពួកគេ ដើម្បីតាមដានការប្រើប្រាស់ទូរសព្ទ សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម។
    ក្រុមអ្នកស្រាវជ្រាវក៏បានបញ្ជាក់ផងដែរថា អ្វីដែលអស្ចារ្យនោះគឺក្រុមហ៊ុន ByteDance បានព្យាយាមប្រើប្រាស់វិធីម្យ៉ាង ដោយបន្ថែមកម្រិត encryption ដើម្បីលាក់ពីការទាញយកទិន្នន័យរបស់ពួកគេ។ បើតាមការប៉ាន់ស្មានរបស់អ្នកស្រាវជ្រាវឃើញថា ក្រុមហ៊ុន ByteDance បានរំលោភក្នុងការទាញយក MAC address អស់រយៈពេលយ៉ាងតិចបំផុត ១៥ខែ ហើយពួកគេទើបតែបានបញ្ឈប់ការរំលោភបំពាននេះនៅពេលធ្វើបច្ចុប្បន្នភាពកម្មវិធី TikTok នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំកន្លងទៅ៕
    ប្រភព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា



    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ