លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមគោរពទង់ជាតិ នឹង ណែនាំដល់កងកម្លាំងអោយបន្តអនុវត្តការងារប្រចាំថ្ងៃអោយបានល្អបន្ថែមទៀត...
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានបន្ថែមទៀតថា ត្រូវមានសាមគ្គីភាពផ្ទៃក្នុង រួមគ្នាសហការគ្នាល្អលើការបំរើប្រជាពលរដ្ឋឱ្យអស់ពីចិត្ត ។
លោកស្នងការបានក្រើនរំលឹក ដល់មន្ត្រីតាមមូលដ្ឋានថា ប្រសិនមានបងប្អូនប្រជាពលរដ្ឋមកសុំការអន្តរាគមន៍ គឺត្រូវតែមានវត្តមាននគរបាលប្រចាំការ និងត្រូវទទួលពួកគាត់២៤ម៉ោងលើ២៤ម៉ោង ជាមួយនឹងការឆ្លើយតបដោយវិជ្ជាជីវៈខ្ពស់ មិនត្រូវធ្វើឱ្យពលរដ្ឋមានការអាក់អន់ស្រពន់ចិត្តឡើយ។