គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សា ការតបណ្តាញលូ និងការធ្វើជញ្ជាំងអូរអេម៉ារីយូ ដើម្បីបញ្ចៀសការលិចលង់ជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ


    ព្រះសីហនុ ៖ ព្រឹកថ្ងៃចន្ទទី៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុដឹកនាំកិច្ចប្រជុំពិភាក្សា ការតបណ្តាញលូ និងការធ្វើជញ្ជាំងអូរអេម៉ារីយូ ដើម្បីបញ្ចៀសការលិចលង់ជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុងព្រះសីហនុ តំណាងក្រុមហ៊ុន អេម៉ារីយូ ប្រធាន អនុប្រធានមន្ទីរ និងអង្គភាព ពាក់ព័ន្ធផងដែរ។
    ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុមានប្រសាសន៍បើកកិច្ចប្រជុំថាបញ្ហាជំនន់ទឹកភ្លៀងជាចំណុចសំខាន់ ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ ដោយសារតែកន្លងមកនៅពេលមានភ្លៀងធំម្តង ធ្វើឱ្យផ្លូវមួយចំនួនមានដូចជាផ្លូវ ២៨មិថុនា និងផ្លូវឯករាជ្យមានការលិចលង់លើផ្លូវ ដូច្នេះសូមក្រុមហ៊ុន អេម៉ារីយូ ចូលរួមសហការដើម្បីឱ្យក្រុមមន្ត្រីបច្ចេកទេសចុះសិក្សាព្រមទាំងស្នើសុំឱ្យក្រុមហ៊ុនផ្តល់អ្នកបច្ចេកទេសចុះសិក្សាប្រព័ន្ធលូរួមគ្នា។ និងជម្រុញឱ្យមន្ត្រីជំនាញចុះសិក្សាឱ្យបានលឿន ដើម្បីរៀបចំប្លង់មេឈានទៅការស្ថាបនាកាន់តែលឿន និងការរៀបចំលូកាត់ផ្លូវឱ្យបានមុនការចាប់ផ្តើមអ៊ុតកៅស៊ូ នៅពេលខាងមុខ។
    តំណាងក្រុមហ៊ុន អេម៉ារីយូ បានស្វាគមន៍នៃការចូលរួមជាមួយអាជ្ញាធរខេត្ត និងយកគម្រោងនេះទៅសិក្សា ដើម្បីរៀបចំមន្ត្រីបច្ចេកទេសចូលរួមសិក្សាជាមួយមន្ត្រីជំនាញខេត្ត រៀបចំប្រពន្ធលូឱ្យបានធំទូលាយ បញ្ចៀសជំនន់ទឹកភ្លៀងនូវរដូវវស្សាក្នុងក្រុងព្រះសីហនុ៕
    ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ



    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ