គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ជនសង្ស័យម្នាក់ត្រូវ កម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ១ ធ្វើការឃាត់ខ្លួន ក្រោយពេលទទួលពាក្យបណ្ដឹងពីនារីរងគ្រោះម្នាក់ ដោយចោទប្រកាន់ថាប៉ុនប៉ងចាប់រំលោភ

    ជនសង្ស័យម្នាក់ត្រូវ កម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ១ ធ្វើការឃាត់ខ្លួន ក្រោយពេលទទួលពាក្យបណ្ដឹងពីនារីរងគ្រោះម្នាក់ ដោយចោទប្រកាន់ថាប៉ុនប៉ងចាប់រំលោភ 

    ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ នៅចំណុចហាងកាហ្វេមួយកន្លែង តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៩:១៥នាទី កម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពេលទទួលពាក្យបណ្ដឹងពីនារីរងគ្រោះម្នាក់ ដោយចោទប្រកាន់ថា ប៉ុនប៉ងចាប់រំលោភ តែមិនបានសម្រេច ។

    ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ១ ធ្វើការឃាត់ខ្លួនក្រោយពេលទទួលពាក្យបណ្ដឹងពីនារីរងគ្រោះម្នាក់ ដោយចោទប្រកាន់ថា ប៉ុនប៉ងចាប់រំលោភ តែមិនបានសម្រេច មានឈ្មោះ ឈុន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅឃុំអរិយក្សត្រ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែកឯនារីរងគ្រោះ អាយុ ១៨ឆ្នាំ ស្នាក់នៅ ភូមិកើតហេតុខាងលើ ។

    នារីរងគ្រោះបានប្រាប់ថានៅវេលាយប់ថ្ងៃកើតហេតុ ជនរងគ្រោះ និងមិត្តស្រី ២នាក់ រួមទាំងជនសង្ស័យម្នាក់ទៀត បានដេកនៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុមទី៨ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រហូតដល់ម៉ោង ៥ទៀបភ្លឺថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យឃើញមិត្តភក្តិនារីរងគ្រោះ ដេកលង់លក់អស់ រូបគេបានរង្កិលទៅដេកក្បែរនាង នៅកៀនជញ្ជាំង ហើយយកដៃរបស់គេស្ទាបអង្អែលលើដងខ្លួនរបស់នាង រួចទាញស្រាតខោរបស់នាង ដល់ត្រឹមជង្គុង ប៉ុនប៉ងធ្វើសកម្មភាពរំលោភ តែត្រូវនារីរងគ្រោះដឹងខ្លួនទាន់ បានលើកខោងើបពីដេកក្បែរជញ្ជាំង មកដេកកណ្តាលមិត្តភ័ក្តិវិញ ។ មួយសន្ទុះក្រោយមក ជនសង្ស័យបានតាមរត់ទៅដេកក្បែរនារីរងគ្រោះ ហើយធ្វើសកម្មភាពយកដៃរបស់គេ អង្អែលថ្នមៗទៅលើដងខ្លួនរបស់នារីរងគ្រោះ ព្រមទាំងទាញខោស្រាតដល់ត្រឹមជង្គុងដូចមុន ហើយប៉ងធ្វើសកម្មភាពលើកទី២ តែត្រូវនារីរងគ្រោះដឹងខ្លួនទៀត ក៏បានរត់ឡើងទៅប្រាប់មិត្តស្រី ដែលកំពុងដេកនៅក្នុងបន្ទប់ឡៅតឿជាន់ខាងលើ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ។

    ក្រោយពីមានការភ្ញាក់ផ្អើលភ្លាមៗនោះជនសង្ស័យ បានបើកទ្វារជិះម៉ូតូរត់គេចខ្លួនបាត់ ។ លុះព្រឹកឡើងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ទើបនារីរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ ដើម្បីឲ្យជួយអន្តរាគមន៍ ដើម្បីឃាត់ខ្លួនជនសង្ស័យ ។

    ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ១ ក៏បានសហការជាមួយនារីរងគ្រោះ រួចក៏ចាប់បានជនសង្ស័យនៅចំណុចហាងកាហ្វេមួយកន្លែង តាមបណ្ដោយផ្លូវបេតុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធី៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ