មន្ត្រីចូលនិវត្តន៍ លោក សួស សុភាព ត្រូវបានប្រជាជនចំនួន ១៥៧នាក់ ប្តឹងទៅអាជ្ញាធរ ពាក់ព័ន្ធដីបញ្ចុះសព
មន្ត្រីចូលនិវត្តន៍ លោក សួស សុភាព ត្រូវបានប្រជាជនចំនួន ១៥៧នាក់ ប្តឹងទៅអាជ្ញាធរ ពាក់ព័ន្ធដីបញ្ចុះសព
មន្ត្រីចូលនិវត្តន៍ ម្នាក់ ដែលមានឈ្មោះ សួស សុភាព (ហៅ សេង) ដែលគេដឹងថាជាអ្នកមានស្ដុកស្ដម្ភ លំដាប់អភិជន លុយចាយមិនអស់ ថែមទាំងមានទីកន្លែងរស់នៅ ក្នុងដែនដីក្រុងភ្នំពេញ ពេលនេះបែរជាមកត្រូវបានប្រជាជន ប្រមាណជា១៥៧នាក់ ប្តឹងទៅអាជ្ញាធរពាក់ព័ន្ធទៅនឹងការសាងសង់ប្រាង្គ «ចេតិយ» លើទីទួលបុរាណ ដែលជាដីសម្រាប់បញ្ចុះសព។
នេះបើយោងតាមពាក្យបណ្តឹងចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា «ប្រជាជនចំនួន១៥៧នាក់ ក្នុងភូមិត្រកៀត ឃុំចំបុី ស្រុកបាទី ខេត្តតាកែវ បានតែកំពុងនាំគ្នាកើតទុក្ខមិនសុខចិត្តចំពោះទង្វើ និងសកម្មភាពរបស់លោក សួស សុភាព ដែលជាអ្នកមានស្ដុកស្ដម្ភនៅភ្នំពេញ បានមកធ្វើការសាងសង់ប្រាង្គ «ចេតិយ» លើទីទួលបុរាណ ដែលជាដីសម្រាប់បញ្ចុះសព និងជាដីកម្មសិទ្ធិរួមរបស់ប្រជាជនភូមិត្រកៀត»។
យ៉ាងណាករណីក្តីក្តាំប្តឹងផ្តល់នេះ លោក សួស សុភាព ដែលកំពុងរង់បណ្តឹងរូបនេះ ក៏បានចូលទៅបំភ្លឺនៅចំពោះមុខអាជ្ញាធរដោយរៀបរាប់ថា៖ «ដីទួលនេះបានកប់សពឪពុកម្តាយរបស់គាត់តាំងតែពីយូរណាស់មកហើយ ហើយក៏បានសុំការអនុញ្ញាតពីលោកមេឃុំ ហើយម្យ៉ាងទៀតគាត់ក៏ជាកូនអ្នកស្រុកនេះដែរ»។
មន្ត្រីចូលនិវត្តន៍ លោក សួស សុភាព ដដែលរូបនេះ ក៏បានបន្តបំភ្លឺ និង បញ្ជាក់ទៀតថា៖ «បើបងប្អូន ចង់អស់មន្ទិលសង្ស័យ សូមប្តឹងទៅដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែម្តងទៅ ជាពិសេស សូម ប្តឹងឲ្យត្រូវស្ថាប័ន»។
យោងតាមការរៀបរាប់របស់តំណាងប្រជាជនក្នុងភូមិត្រកៀត បានរៀបរាប់នៅចំពោះមុខអាជ្ញាធរមូលដ្ឋាន ថា៖ «ការបញ្ចុះសពឪពុកម្តាយរបស់លោក សួស សុភាព ខាងលើនេះ គឺសុំកបបណ្តោះអាសន្ន តែឥឡូវនេះ បែរជាសាងសង់ សំណង់រឹងទៅវិញ ហើយបានគាស់ដើមឈើធំៗទៀត»។
យ៉ាងណាករណីខាងលើនេះ ក៏បានកើតក្លាយទៅជារឿងចម្រូងចម្រាស់ប្រជែងយកឈ្នះចាញ់ទាំងសងខាង តាមផ្លូវច្បាប់ ហើយករណីនេះក៏និងអាចឈានទៅដល់ដៃសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាទៀតក៏ថាបាន។
យ៉ាងណាករណីនេះអង្គភាពសារព័ត៌មានយើង បានត្រឹមតែធ្វើការផ្សព្វផ្សាយ ទៅកាន់ថ្នាក់ដឹកនាំ និងមហាជនឲ្យបានដឹងអំពីរឿងរ៉ាវដែលបានកើតឡើងក្នុងសង្គម ហើយសូមរងចាំការបកស្រាយបំភ្លឺ ពីអាជ្ញាធរ និងភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕
No comments