លោកវិរៈសេនីយ៍ឯក ឯក លន់ អធិការស្រុកមុខកំពូល បរិច្ចាគប្រាក់បៀវត្ស ៥០០.០០០រៀល ក្នុងមួយខែ រយៈពេល៦ខែ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩
លោកវិរៈសេនីយ៍ឯក ឯក លន់ អធិការស្រុកមុខកំពូល បរិច្ចាគប្រាក់បៀវត្ស ៥០០.០០០រៀល ក្នុងមួយខែ រយៈពេល៦ខែ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩
ខេត្តកណ្ដាល៖ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកវិរៈសេនីយ៍ឯក ឯក លន់ អធិការដ្ឋាននគរបាលស្រុកមុខកំពូល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានប្រកាសបរិច្ចាគប្រាក់បៀវត្ស ៥០០.០០០រៀល ក្នុងមួយខែ សម្រាប់រយៈពេល ៦ខែ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ការប្រកាសបរិច្ចាគនេះធ្វើឡើងបន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបន្តកាត់បៀវត្សរយៈពេល ៧ខែទៀត ចាប់ពីខែកុម្ភៈ ដល់ខែសីហា ឆ្នាំ២០២១ ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងស្ថាប័នស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា៕
No comments