គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរតែមានវិធានការទប់ស្កាត់ ជៀសវាងមានទំនិញ ក្លែងក្លាយ ដែលគ្មានគុណភាពចូលស្រុក ជាពិសេស សារជាតិគីមី

    រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរតែមានវិធានការទប់ស្កាត់ ជៀសវាងមានទំនិញ ក្លែងក្លាយ ដែលគ្មានគុណភាពចូលស្រុក ជាពិសេស សារជាតិគីមី

    ឧត្តរមានជ័យ ៖ តាមប្រភពព័ត៌មានក្នុងស្រុក បានឲ្យដឹងថា លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ ក្រោយពីទទួលបានតំណែងជាប្រធានសាខាគយខេត្តឧត្តរមានជ័យ ជំនួសលោក យូ ហេង ដែលប្តូរទៅធ្វើជាប្រធានសាខាគយខេត្តបាត់ដំបង គឺលោក ឈុន សុភមង្គល ប្រើតួនាទីនិងអំណាច ប្រព្រឹត្តអំពើពុករលួយពេញបន្ទុកខេត្ត។

    ប្រភពបានឲ្យដឹងទៀតថា​ អំពើពុករលួយ ច្រើនបែប ច្រើនយ៉ាង របស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ រូបនេះ គឺជាប្រភពចំណូលរបស់មេគយធំៗ មួយចំនួន ទៀតផងដែរ។ ដូច្នេះទើបលោក ឈុន​ សុភមង្គល បណ្តោយឲ្យមន្ត្រីគយចល័តក្នុងខេត្តឧត្តរមានជ័យ និងគយចល័តក្រសួង ដែលឈរជើងក្នុងខេត្តឧត្តរមានជ័យ ធ្វើអ្វីៗតាមតែអំពើចិត្ត បើទោះបីត្រូវប្រឈមនឹងការរិះគន់ ពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានយ៉ាងណាក៏ដោយ។

    ថ្មីៗនេះលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ​ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ តាមច្រកនេះ យ៉ាងពេញបន្ទុកហើយក៏ជាប្រភពចំណូលរបស់ក្រុមគយចល័តក្រសួង ដែលឈរជើងនៅស្នាក់ការក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ផងដែរ (ពោល) គឺស៊ីជាប្រព័ន្ធ។

    ប្រភពដដែលបានបន្តទៀតថា ទង្វើពុករលួយរបស់ លោក កែវ សារ៉ាត់ មេគយច្រកទ្វារអន្តរជាតិជាំ បើកមិនមានការបើកដៃ ពីសំណាក់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ នោះទេ ​គឺលោក កែវ សារ៉ាត់ ក៏មិនហ៊ានធ្វើអ្វីៗ តាមអំពើចិត្តរបស់ខ្លួននោះទេ។

    ប្រភពបានបន្ថែមទៀតថា លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ រូបនេះ ដោយសារអាងមានលោក គុណ ញឹម អគ្គនាយកគយ ដ៏រឹងមាំទើបលោក ឈុន សុភមង្គល ហ៊ានបើកដៃឲ្យលោក កែវ សារ៉ាត់ ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។

    ចំណែកប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វាអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក៏បានឲ្យដឹងដែរថា លោក វ៉ាន់ ក្តេ ប្រធានការិយា​ល័យគយច្រកអូរស្មាច់ បានបើកដៃឲ្យឈ្មួញ ធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគំហុក មួយរយៈចុងក្រោយមកនេះ។

    ទន្ទឹមនឹងនេះលោក វ៉ាន់ ក្តេ ដែលតែងតែប្រើឈ្មោះ លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ ដើម្បីការពារទង្វើមិនប្រក្រតីនិង អំពើពុករលួយរបស់ខ្លួនយ៉ាងក្រអឺតក្រទម ហើយបង្កើនសកម្មភាពពុករលួយជាប្រព័ន្ធកាន់តែខ្លាំងឡើងៗ។ ​

    ហេតុនេះសូម ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរតែប្រញាប់ ចាត់វិធានការទប់ស្កាត់ កុំបណ្តែតបណ្តោយ តទៅទៀត ព្រោះករណីលោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ ដែលបើកដៃឲ្យមេគយនៅច្រកទ្វារអន្តរជាតិជាំ និងច្រកទ្វារអន្តរជាតិអូរស្មាច់ ធ្វើអ្វីៗតាមអំពើចិត្ត គឺជារឿងខុសច្បាប់មិនអាចបិទបាំងបានទេ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ