[Latest News] បំបែកសំណុំរឿងឃាតកម្មអារ.ក សម្លាប់ស្រី្តម្នាក់ នៅខេត្តព្រះសីហនុ គឺជាប្ដីដែរមិនបានរៀបការ
បំបែកសំណុំរឿងឃាតកម្មអារ.ក សម្លាប់ស្រី្តម្នាក់ នៅខេត្តព្រះសីហនុ គឺជាប្ដីដែរមិនបានរៀបការ
ព្រះសីហនុ៖ តាមការស្រាវជ្រាវជាបន្តបន្ទាប់ របស់កម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទី កំណត់បានអត្តសញ្ញាណជនសង្ស័យ ដែលជាឃាតករសម្លាប់ស្រ្តីរងគ្រោះ និងឈានដល់ការចាប់ខ្លួន។
គួររំលឹកថា៖ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១:៣០នាទីរំលងអាធ្រាត្រ ស្ថិតក្នុងគ្រលុកមួយកន្លែង នៅបណ្តោយផ្លូវសែនជ័យ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ គេប្រទះឃើញស្រ្តីជនជាតិខ្មែរម្នាក់ អាយុប្រហែល ៣០ឆ្នាំ ដេកស្លាប់ ដោយសភាពនៃសពមានស្នាមអារ.ក ភ្លាមនោះក៏បង្កមានភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ ដោយមានការដឹកនាំពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ ដោយមានការដឹកនាំសម្របសម្រួលនិតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ចុះមកពិនិត្យទីតាំងកើតហេតុខាងលើជាលទ្ធផល៖
-មានសាកសពស្រី្តខ្មែរម្នាក់ អាយុ ប្រហែល ៣០ឆ្នាំ ពាក់អាវយឺតដៃវែងពណ៌លឿង ស្លៀកខោស្ព័រកីឡាជើងវែង មានស្លាកស្នាម អារ.ក, ជាំភ្នែកខាងស្តាំ, ជាំថ្គាមខាងឆ្វេង, ជាំបបូរមាត់ផ្នែកខាងលើ (សាកសពពុំស្គាល់អត្តសញ្ញាណ)។
-ឆ្លងតាមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥:៣០នាទី សមត្ថកិច្ចយើងបានរកឃើញ វិទ្យុទាក់ទងមួយគ្រឿង ម៉ាក MOTOROLA នៅក្នុងគ្រលុកថ្ម ក្បែរកន្លែងកើតហេតុ។
-ការស្រាវជ្រាវជាបន្តបន្ទាប់រហូតដល់សមត្ថកិច្ច កំណត់បានអត្តសញ្ញាណជនសង្ស័យ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទី។
-ជនរងគ្រោះឈ្មោះ យឹង សៅ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកអនាម័យ ស្រុកកំណើត ភូមិត្រពាំងគគីរ ភូមិល្បើក ស្រុកឈូក ខេត្តកំពត មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
-ជនសង្ស័យឈ្មោះ កែវ ថុល ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្រុកកំណើត ភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
-ជនសង្ស័យបានសារភាពថា៖ ខ្លួនបានរួមរស់ជាមួយជនរងគ្រោះរយះពេល២ឆ្នាំហើយ ដោយមិនបានរៀបការទេ មូលហេតុឈានដល់ការសម្លាប់ជនរងគ្រោះនេះ ដោយសារខ្លួននិងជនរងគ្រោះ តែងតែមានជម្លោះនិងគ្នាសឹងរាល់ថ្ងៃ ហើយជនរងគ្រោះប្រើពាក្យសម្តីជេរប្រមាថតិះដៀលមកលើខ្លួន។
រហូតដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ២២:០០នាទីយប់ ខ្លួនបានបបួលជនរងគ្រោះផឹកស៊ី រហូតដល់វេលាម៉ោង ០១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ខ្លួនបានដឹកជនរងគ្រោះទៅដេកនៅផ្ទះសំណាក់ ខណៈនោះជនរងគ្រោះបានប្រើសម្តីថា មុខហ្អែងគ្មានប្រាក់នាំយើងដេកផ្ទះសំណាក់ទេ មានតែដេកក្នុងព្រៃ ពេលនោះជនសង្ស័យបានជិះម៉ូតូចូលទៅកន្លែងកើតហេតុខាងលើ ដោយទ្រាំនឹងសម្តីជនរងគ្រោះមិនបាន ខ្លួនបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ ដោយប្រើឧបករណ៍សាកថ្ម វាយក្បាល, វាយភ្នែក , វាយមាត់ ,យកដៃច្របាច់ក បណ្តាលឲ្យសន្លប់ ហើយយកផ្លែឡាម អារករហូតដល់ជនរងគ្រោះដាច់ខ្យល់ស្លាប់ នៅនឹងកន្លែងកើតហេតុ រួចបានរត់គេចខ្លួន ។
ករណីនេះសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំពុងកសាងសំណុំរឿងបន្តនិតិវិធីបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕





No comments