សម្តេចតេជោ ហ៊ុន សែន សុំអង្វរករចំពោះម្ចាស់ផ្ទះជួល មេត្តាយោគយល់ ដល់កម្មករ កម្មការនី របស់យើង ដែលកំពុងតែជួបផលលំបាក
សម្តេចតេជោ ហ៊ុន សែន សុំអង្វរករចំពោះម្ចាស់ផ្ទះជួល មេត្តាយោគយល់ ដល់កម្មករ កម្មការនី របស់យើង ដែលកំពុងតែជួបផលលំបាក
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន បញ្ជាក់ថា ដោយមានការទាមទារយកថ្លៃឈ្នួលផ្ទះពី កម្មករ កម្មការនី ក្នុងពេលដែលកម្មករ កម្មការនីយើង មិនទាន់បានបើកប្រាក់ខែ ហើយកំពុងស្ថិតក្នុងតំបន់បិទខ្ទប់ គឺតំបន់ក្រហម នៅឡើយ ។ ក្នុងស្ថានភាពបែបនេះ សម្តេចតេជោ ហ៊ុន សែន សុំអង្វរករចំពោះម្ចាស់ផ្ទះជួលទាំងអស់សូមមេត្តាយោគយល់ ដល់ការលំបាករបស់កម្មករ កម្មការនី របស់យើង ក្នុងពេលវេលាមួយ ដែលយើងទាំងអស់គ្នា សុទ្ធតែជួបការលំបាក ។
សម្តេចតេជោ បានបញ្ជាក់ទៀតថា ក្នុងរយៈពេលកន្លងទៅនេះ ក៏មានម្ចាស់ផ្ទះសំណាក់មួយចំនួន បានសម្រេចមិនយកប្រាក់ ឈ្នួលរបស់កម្មករ កម្មការនី ក្នុងចំនួន១រយ: ឬក៏បញ្ចុះថ្លៃ ហើ យមាន១ចំនួនទៀត គឺមានរហូតឲ្យការប្រើប្រាស់ក្នុង រយៈពេលវែង ដែលសម្តេចបានធ្វើលិខិតថ្លែងអំណរគុណរួចហើយ។
ក៏ប៉ុន្តែក៏នៅសេសសល់បងប្អូនមួយចំនួនដោយខ្វះការយោគយល់បង្កើតឲ្យមានបញ្ហាឡើង ខ្ញុំសុំអង្វរករដល់ម្ចាស់ផ្ទះ ឈ្នួ លទាំងឡាយ សូមផ្អាកជាបណ្ដោះអាសន្ន នូវការយកប្រាក់ ឈ្នួលពីកម្មករ កម្មការនី ក្នុងពេលដែលកម្មករ កម្មការនី មិន ទាន់បានបើកប្រាក់ឈ្នួល ពីថៅកែនៅឡើយ ។
ប្រសិនបើម្ចាស់ផ្ទះឈ្នួលទាំងឡាយ អាចនឹងធ្វើទៅបាន ត្រូវរួមគ្នាធ្វើដើម្បីជួយដល់កម្មករ កម្មាការិនី តាមរយៈការបញ្ចុះថ្លៃឈ្នួលផ្ទះ ដែលបាននឹងកំពុងស្នាក់នៅ ក្នុងចំនួនប៉ុន្មាន ភាគរយ ចំនួនតិច ឬចំនួនច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន បើសិនជាម្ចាស់ផ្ទះជួលខ្លះ អាចលើកលែងទៅបាន។
សម្រាប់ថ្លៃទឹក ថ្លៃភ្លើង សម្តេចតេជោ ហ៊ុន សែន ក៏សូមឲ្យ អាជ្ញាធរអគ្គិសនី ក្រុមហ៊ុនអគ្គិសនីកម្ពុជា ក៏ដូចជារដ្ឋាករទឹកទីក្រុងភ្នំពេញ ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាផ្ទះឈ្នួល របស់កម្មករ កម្មការនី ជាមុន ដោយត្រូវរកវិធីដោះស្រាយណាមួយ ដើម្បីឲ្យកម្មករ កម្មការនី ដែលរស់នៅតាមផ្ទះជួល បានទទួលនូវការអនុគ្រោះ ក្នុងការមិនយកថ្លៃទឹក ភ្លើង ដោយរួមចំណែកជាមួយម្ចាស់ផ្ទះជួល ដើម្បីដោះស្រាយបញ្ហារួមរបស់កម្មករ កម្មការនី៕
No comments