ទីតាំងល្បែងស៊ីសង ២កន្លែង ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កំពុងតែប្រមូលផ្ដុំមនុស្ស មកជួបជុំគ្នាលេងដោយគ្មានខ្លាចញញើតសម្ថកិច្ច
ទីតាំងល្បែងស៊ីសង ២កន្លែង ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កំពុងតែប្រមូលផ្ដុំមនុស្ស មកជួបជុំគ្នាលេងដោយគ្មានខ្លាចញញើតសម្ថកិច្ច
ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងដុះស្លែគ្រប់ប្រភេទ ០២កន្លែង ស្ថិតនៅខាងក្រោយវត្តកោះក្របី «ភូមិកោះក្របី១» និង «ភូមិព្រែកថ្មី» ម្ដុំអ្នកតាវាំង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កំពុងតែប្រមូលផ្ដុំគ្នា លេងយ៉ាងគគ្រឹកគគ្រេង ខណៈ លោក ម៉ៅ ស៊ីវន ដែលជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលបែរជាមើលមិនឃើញ។
ប្រភពច្បាស់ពីបងប្រុសម្នាក់បានបញ្ជាក់ថា៖ ទីតាំងទាំងពីរកន្លែងនេះមានការជួបជុំប្រមូលផ្តុំគ្នាលេងជារៀងរាល់ថ្ងៃ (ដុះស្លែ) លេងតាំងពីព្រលឹម រហូតដល់ព្រលប់ មានក្មេង មានចាស់ តែងតែមកលេងល្បែងភ្នាល់ដាក់លុយជាប្រចាំ ហើយមានអ្នកខ្លះចាញ់បោសក្ដិតខោ អស់លុយមួរម៉ៅទៅរករឿងប្រពន្ធកូន ដូចពាក្យចាស់លោកថា៖ ល្បែងតែងវិនាសហិនហោច។
ពាក់ព័ន្ធទៅទីតាំងខាងលើនេះ ប្រជាពលរដ្ឋ រួមនិងអ្នកសារព័ត៌មាន សូមសំណូមពរដល់លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ សូមបញ្ជាកម្លាំងក្រោម ឪវាទ នៃអធិដ្ឋាននគរបាលខណ្ឌ ចុះបង្ក្រាប និងរំសាយចោលការជួបជុំ កុំឲ្យមានការប្រមូលផ្ដុំមនុស្ស នៅទីតាំងខាងលើនេះបន្តទៀត៕
ទំនាក់ទំនងការិយាល័យនិពន្ធ
☎️098906664
☎️077906664
No comments