ប្រធានសមាគមន៍ និង ម្ចាស់គ្រឿងចក្រ កំពុងឃុបឃិតគ្នា ជីកយកអាចម៌ដីមេទឹក លក់យកលុយដាក់ហោប៉ាវ ក្រោមលេះ អភិវឌ្ឍន៍ផ្លូវ
ប្រធានសមាគមន៍ និង ម្ចាស់គ្រឿងចក្រ កំពុងឃុបឃិតគ្នា ជីកយកអាចម៌ដីមេទឹក លក់យកលុយដាក់ហោប៉ាវ ក្រោមលេះ អភិវឌ្ឍន៍ផ្លូវ
ព្រៃវែង៖ ដីបឹងមេទឹកកន្លែងសំណាញ់ជាដីសាធារណៈ របស់រដ្ឋ ដែលបម្រើប្រយោជន៍រួម តែផ្ទុយទៅវិញឥឡូវត្រូវប្រធានសហគមន៍ និង ឈ្មួញទុច្ចរិត ដាក់គ្រឿងចក្រជីកកកាយយកអាចម៌ដី លក់ចែកលុយគ្នា យ៉ាងគគ្រឹកគគ្រេង ក្រោមលេះយកលុយធ្វើផ្លូវ ធ្វើទំនប់ (ល)។
«តាមពិតយកអាចម៌ដីលក់ ចាក់តាមផ្ទះ ដីឡូ យកថវិការ មកចូលហោប៉ាវ មិនយកមកកសាង ដូចពាក្យនិយាយទេ»។
បណ្ដាលឱ្យស្ថានភាពបឹង ក្រហេងក្រហូងប៉ះដល់ប្រព័ន្ធអេកូស៊ី និងជីវៈចម្រុះ ថែមទាំងបាត់បង់រូបរាងដើមធម្មជាតិ។«ដីបឹងកន្លែងសំណាញ់»ស្ថិតក្នុងភូមិព្រែកជ្រូក ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។
ប្រជាពលរដ្ឋបានឲ្យដឹងថា៖ កាលពីកន្លងមក បឹងនេះ ពួកគាត់បានអាស្រ័យផលធ្វើស្រែប្រាំង និងដាំឈូកយូឆ្នាំមកហើយ ទើបតែប្រហែលពីរឆ្នាំមកនេះ ត្រូវគេបង្កើតជាប្រធានសហគមន៍ ក្តោបក្តាប់ ដើម្បីផលប្រយោជន៍ រៀងៗខ្លួនទៅវិញ ចំណែកម្ចាស់គ្រឿងចក្រវិញដឹកជញ្ជូនរថយន្ត កែឆ្នៃគ្មានពន្វ ឡានធំៗ មិនគ្របដណ្តប់ ស្បៃ មុង តង់ អោយបានត្រឹមត្រូវ ធ្វើឲ្យជ្រះអាចម៌ដី ប្រឡាក់ផ្លូវយ៉ាងខ្លាំង បង្ករឲ្យហុយពេលមេឃក្តៅ និងពេលភ្លៀង រអិលដួលម៉ូតូ កង់ បង្ករឲ្យគ្រោះថ្នាក់ដល់ពលរដ្ឋទៀតផង។
ពាក់ព័ន្វរឿងចោទប្រកាន់ខាងលើ លោក យ៉យ ខាងសហគមន៍ បានប្រាប់សារព័ត៌មានថា៖ លុយដែលបានយកមកពីលក់អាចម៌ដី បឹងមេទឹក កន្លែងសំណាញ់នេះ យកមកកសាងផ្លូវ ទំនប់ ក្នុងភូមិព្រែកជ្រូកនេះ ច្រើនណាស់។
ចំពោះលោក សាត ហ៊ាង មេឃុំកំពង់ប្រាំង បានប្រាប់សារព័ត៌មានយើងថា៖ រឿងដីបឹងមេទឹក កន្លែងសំណាញ់នេះ លោកមិនបានដឹងទេ គឺប្រគល់ឲ្យខាងសហគមន៍។ ហើយពាក់ព័ន្វ រឿងលក់អាចម៌ដីមេទឹក កន្លែងសំណាញ់នេះយកមកធ្វើផ្លូវ គឺតិចណាស់ ឃើញធ្វើផ្លូវចុះទៅផ្លូវក្រោយ ប្រហែល២០០ម៉ែត្រប៉ុណ្ណោះ ក្រៅពីនេះផ្លូវ មូលដ្ឋានឃុំ អភិវឌ្ឍន៍ទាំងអស់។
ចំណែកលោក ហុី ធួក អភិបាលស្រុកពារាំង បានប្រាប់សារព័ត៌មានយើងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះថា៖ «រឿងទាំងអស់នេះលោកសួរ ទៅលោកមេឃុំអស់ហើយ គឺលើប្រធានសហគមន៍គេយកទៅអភិវឌ្ឍន៍ បញ្ហាប្រឡាក់ផ្លូវ និងអ្វីទៀតគឺចាំទៅមើល»។
ជាចុងក្រោយពលរដ្ឋសូមសុំណូមពរដល់អាជ្ជាធរមានសមត្ថកិច្ច ក្នុងឃុំកំពង់ប្រាំង និងស្រុកពារាំង មេត្តាជួយដោះស្រាយបញ្ហានេះផង កុំអោយប្រធានសហគមន៍ យកមកកាន់កាប់ធ្វើតែស្រេចនិងចិត្ត ដើម្បីបំពេញមហិច្ឆតារបស់ខ្លួនពេក៕
No comments