បុរសម្នាក់ជិះម៉ូតូទៅបុកជាមួយរថយន្តទ្រុងធុនយក្ស ពាក់ស្លាកលេខរមភូមិន្ទ ដួលបោកក្បាលស្លាប់ ភ្លាមៗនៅកន្លែង

បុរសម្នាក់ជិះម៉ូតូទៅបុកជាមួយរថយន្តទ្រុងធុនយក្ស ពាក់ស្លាកលេខរមភូមិន្ទ ដួលបោកក្បាលស្លាប់ ភ្លាមៗនៅកន្លែង
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុយ៉ាអាណោចអាអាធ័ម បន្ទាប់ពីជិះម៉ូតូចេញពីកម្មវិធីផឹកសុីជាបងប្អូនមួយកន្លែងដោយជិះម៉ូតូត្រឡប់ទៅកន្លែងស្នាក់នៅវិញ ក៏ជ្រុលទៅបុកជាមួយរថយន្តម៉ាកហុីយ៉ាន់ដាយ ធុនយក្ស ពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿងពីចំហៀង កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅជិតផ្សារបែកចាន តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ សៅ យ៉ាង ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរបុក្គលិកលក់រថយន្ត ស្នាក់នៅខណ្ឌព្រែកព្នៅ មានស្រុកកំណើត នៅភូមិត្រពាំស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។
តាមប្រភពព័ត៌មានពីយុវជនម្នាក់ដែរអះអាងថាជាបងប្អូនជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០២១ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IR-1137ចេញពីជួបជុំផឹកសុី ជាមួយបងប្អូននៅផ្សារបែកចាន ដោយគោលបំណងទៅកន្លែងស្នាក់នៅវិញឯខណ្ឌព្រែកព្នៅ ដោយធ្វើដំណើរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើដោយជិះមិនប្រកាន់ស្តាំរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកជាមួយរថយន្តទ្រុងធុនយក្សម៉ាកហុីយ៉ាន់ដាយក្បាល ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ 02-3-4036 ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នា ពីកើតទៅលិចពីចំហៀងរថយន្តផ្នែកខាងឆ្វេងពេញទំហឹងបណ្តាលដួលបោកក្បាលនិងថ្នល់ស្លាប់នៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។
ភ្លាមនោះរថយន្តបានព្យាយាមបើកគេចចេញពីកន្លែងកើតហេតុ ត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញចាប់មកវិញ តែតៃកុងរត់គេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ កន្លែងកើតហេតុនិងធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ័ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។
រីឯសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕





No comments