គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ស្រុកគៀនស្វាយ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីជួញដូរខុសច្បាប់នូវសារធាតុគ្រឿងញៀន

    ស្រុកគៀនស្វាយ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណីជួញដូរខុសច្បាប់នូវសារធាតុគ្រឿងញៀន

    កណ្ដាល៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ក្រោមការដឹកនាំផ្ទាល់របស់លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដឹកនាំកម្លាំងជំនាញបើកប្រតិបត្តិការចុះចាប់បង្ក្រាបជនសង្ស័យបានចំនួន៥នាក់ ពាក់ព័ន្ធករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

    ជនសង្ស័យចំនួន៥នាក់រួមមាន៖
    ១-ឈ្មោះ សុខ សូរ ភេទប្រុស អាយុ ២០ឆ្នាំ មានលំនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
    ២-ឈ្មោះ សោម សាក ភេទប្រុស អាយុ ១៧ឆ្នាំ មានលំនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
    ៣-ឈ្មោះ ទុយ រតនា ភេទប្រុស អាយុ ១៦ឆ្នាំ មានលំនៅភូមិរទាំង ត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
    ៤-ឈ្មោះ អាង រចការ ភេទប្រុស ១៧ឆ្នាំ
    ៥-ឈ្មោះ ចាយ សុីតូ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានលំនៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    វត្ថុតាងចាប់យករួមមាន៖
    ១-ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន ម៉ាទឹកកក ចំនួន១០កញ្ចប់ (មធ្យម៥កញ្ចប់ តូច៥កញ្ចប់)
    ២-ជញ្ជីងថ្លឹងចំនួន០១
    ៣-ទូរស័ព្ទ ម៉ាក Nokia ចុចពិល០២គ្រឿង
    ៤-ថង់ក្រណាត ចំនួន០១
    ៥-កន្ត្រៃយ៍ចំនួន ០១
    ៦-ម៉ូតូចំនួន០១គ្រឿង ម៉ាក Mio ពណ៍ខៅ្មលាយលឿងទុំ ពាក់ផ្លាកលេខ ភ្នំពេញ 1W-8881។
    ៧-សម្ភារះប្រើប្រាស់វុិចខ្ចប់គ្រឿងញៀនមួយចំនួន។

    ប្រភពព័ត៌មានឲ្យដឹងថា៖ នៅថ្ងៃកើតហេតុខាងលើ កម្លាំងសមត្តកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំសហការជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយ បានល្បាតនៅក្នុងភូមិសាស្ត្រឃុំភូមិធំ លុះដល់ម៉ោងកើតហេតុខាងលើ ល្បាតដល់ចំណុចភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានឃើញជនសង្ស័យចំនួន០៤នាក់ កំពុងស្ទូចត្រីនៅស្រះទឹកក្នុងដីក្រុមហ៊ុនវឌ្ឍនៈ ស្ថិតនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានការសង្ស័យកំលាំងសមត្ថកិច្ចបានធ្វើការឆែកឆេរក៏ឃើញមានថ្នាំញៀន ចំនួន ០៤កញ្ចប់តូច នៅក្នុងកញ្ចប់បារីម៉ាយសាវេនដែលជនសង្ស័យបោះចោលនៅលើស្មៅ ភ្លាមនោះកម្លាំងសមត្តកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ធ្វើការសួរនាំ ពេលនោះអ្នកទាំង៤នាក់ បានឆ្លើយសារភាពថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២១និង៣០នាទី ពួកខ្លួនបាន អង្គាសលុយគ្នា បានលុយចំនួន ២០០០០៛ ឲ្យទៅឈ្មោះ សុខ សូ ភេទប្រុស យកទៅទិញថ្នាំញៀនពី ឈ្មោះ ចាយ សុីតូ ភេទប្រុស អាយុ ៣៧ឆ្នាំ មានលំនៅភូមិយកបាត្រ ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងតម្លៃ ១០០,០០០៛ ដោយឲ្យលុយចំនួន ២០,០០០៛ ដោយនៅជំពាក់ ៨០,០០០៛ ដើម្បីយកទៅប្រើប្រាស់ និង លក់បន្ត។

    ប្រភពដដែលបន្តថា ក្រោយពីទទួលចម្លើយសារភាពភ្លាមកម្លាំងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ សហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ បានចុះទៅឃាត់ខ្លួនឈ្មោះ ចាយ សុីតូ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដម្នាក់ទៀត នៅផ្ទះឈ្មោះ ឡុង ស្រីមុំ ស្ថិតនៅក្នុងភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដកហូតបានថ្នាំញៀនម៉ាទឹកកកចំនួន ០៥កញ្ចប់ មធ្យម និងសម្ភារៈវេចខ្ចប់នឹងប្រើប្រាស់ថ្នាំញៀនមួយចំនួន និងជញ្ជីងថ្លឹងថ្នាំញៀនចំនួនមួយគ្រឿង នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ចាយ សុីតូ ភេទប្រុស បានឆ្លើយសារភាពថា៖ ថ្នាំញៀនខាងលើ ពិតជារបស់ខ្លួនពិតប្រាកដមែន ដែលខ្លួនបានទិញពី ឈ្មោះ ភ័ក្រ្ដ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ នៅម្តុំផ្លូវ៦០ម៉ែត្រ ក្រុងភ្នំពេញដើម្បីយកមក វេចខ្ចប់ ជាកញ្ចប់តូចៗដើម្បីលក់បន្ត។ រួចលោកអធិការនគរបាលស្រុកកៀនស្វាយ ក៏បានដឹកនាំកំលាំងសមត្ថកិច្ច ចុះទៅដល់ចំណុច ផ្ទះរបស់ឈ្មោះ ឡុង ស្រីមុំ ភេទស្រី អាយុប្រហែល ២២ឆ្នាំនៅ ភូមិឃុំកើតហេតុ ដែលជាស្រីស្នេហ៍របស់ឈ្មោះ ចាយ សុីតូ ភេទប្រុស ប៉ុន្តែឈ្មោះ ឡុង ស្រីមុំ ភេទស្រី បានគេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់។ កម្លាំងសមត្ថកិច្ចក៏បញ្ជូនខ្លួនជនសង្ស័យ៥នាក់ រួមទាំង វត្ថុតាង មកប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ដើម្បីសួរនាំ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៥នាក់មបានឆ្លើយសារភាពថា៖ ថ្នាំញៀនខាងលើពិតជារបស់ខ្លួនពិតប្រាកដមែន។ ក្រោយពីសួរនាំរួចកម្លាំងសមត្ថកិច្ចក៏បញ្ជូនជនសង្ស័យរួមទាំងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ