គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ក្រសួងព័ត៌មាន នឹងទិញផលិតផលទឹកថ្នាំបាញ់សម្លាប់មេរោគ GERMAGIC មកប្រើប្រាស់ជាប្រចាំ

    ក្រសួងព័ត៌មាន នឹងទិញផលិតផលទឹកថ្នាំបាញ់សម្លាប់មេរោគ GERMAGIC មកប្រើប្រាស់ជាប្រចាំ

    ភ្នំពេញ៖ ក្រសួងព័ត៌មាន នឹងទិញផលិតផលទឹកថ្នាំបាញ់ សម្លាប់មេរោគ GERMAGIC មកប្រើប្រាស់ជាប្រចាំ សម្រាប់បាញ់សម្លាប់មេរោគ នៅតាមបណ្តាបន្ទប់ប្រជុំកន្លែងការងារសំខាន់ៗជាច្រើនទៀត ដើម្បីនិរន្តរភាពនៃការងាររបស់ក្រសួង។ ការបញ្ជាក់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខាងលើនេះ នៅក្នុងឱកាសឯកឧត្តមបានអនុញ្ញាតឱ្យលោកឧកញ៉ា លី សាមីឌី អគ្គនាយកនាយកក្រុមហ៊ុន ASPOR ចូលជួបសនាការនិងផ្តល់អំណោយថ្នាំបាញ់ សម្លាប់មេរោគ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២១។

    លោកឧកញ៉ា លី សាមីឌី បាននាំយកនូវអំណោយជា ស្ព្រាយបាញ់សម្លាប់មេរោគ ផលិតផល GERMAGIC មកជូនដល់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដើម្បីទុកប្រើ ប្រាស់ប្រចាំថ្ងៃ និងដើម្បីជាការចូលរួមចំណែកបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រួមជាមួយបណ្តារោគឆ្លងផ្សេងៗទៀតនោះ ។

    ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្តែងការអរគុណចំពោះក្រុមហ៊ុន ASPOR និងក្រុមហ៊ុន LIXIN GROUP ដែលបាននាំយកនូវស្ព្រាយ និងជួយធ្វើការបាញ់ថ្នាំសម្លាប់មេរោគនាឱកាសនេះ ស្របពេលដែលក្រសួង និងមន្រ្តីរាជការ កំពុងត្រូវការចាំបាច់ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។

    ឯកឧត្តមចាត់ទុកសកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល នៅក្នុងវិធាន ការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ កុំឱ្យមានការឆ្លងរីករាលដាលកាន់តែច្រើនបន្ថែមទៀត ។

    គួរបញ្ជាក់ថា៖ ថ្នាំបាញ់សម្លាប់មេរោគ GERMAGIC នេះ ជាផលិតផលមានប្រសិទ្ធ ភាពខ្ពស់ក្នុងការសម្លាប់មេរោគ ដែលបានឆ្លងកាត់ការពិសោធន៍ជាច្រើនប្រទេសមកហើយ មានប្រសិទ្ធភាពរយៈពេលរហូត៣០ថ្ងៃ ហើយមានវិញ្ញាបនប័ត្រស្តង់ដារនៃការធ្វើតេស្ត EPA ដែលបានបញ្ជាក់ច្បាស់ថា មានប្រសិទ្ធ ភាពសម្លាប់មេរោគកូវីដ-១៩ បាន៩៩.៩ ភាគរយ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ