ឯកឧត្តមឧត្តមសេនីយ៍ទោ ឯម កុសល អមដំណេីរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់
ឯកឧត្តមឧត្តមសេនីយ៍ទោ ឯម កុសល អមដំណេីរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់
កំពង់ចាម៖ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែខែកក្កដា ឆ្នាំ២០២១នេះ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណេីរឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចុះជួបសំណេះសំណាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជំហាន៣ ជូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងនៅស្រុកចំការលើចាប់ពីអាយុ ១៨ ឆ្នាំឡើង ប្រមាណជាង ៤មុឺននាក់ ដោយឥតគិតថ្លៃ។ ដោយពិធីនេះប្រារព្ធឡើងនៅបរិវេណមន្ទីរពេទ្យបង្អែកស្រុកចំការលើ ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត, អាជ្ញាធរស្រុក និងមន្រ្តីពាក់ព័ន្ធមួយចំនួន។
បន្ទាប់មក លោកឧត្តមសេនីយ៍ស្នងការក៏បានបន្តចុះត្រួតពិនិត្យ និងណែនាំដល់កងកម្លាំងដែលនៅប្រចាំការ ការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងកិច្ចដំណេីរការចាក់វ៉ាក់សាំងនៅតាមមណ្ឌលមួយចំនួនដូចជា៖
១-ស្រុកចំការលេី មណ្ឌលសុខភាពស្ពឺ
២-ស្រុកស្ទឹងត្រង់ វិទ្យាល័យ មេសរជ្រៃ, សាលាបឋមសិក្សា មាឃ,សាលាបឋមសិក្សា អូររុន, វិទ្យាល័យ ហ៊ុន សែន ពាមកោះស្នា, វិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់, វត្តរតនរង្សី ហៅវត្តទួលកែវ និងវិទ្យាល័យ ហ៊ុន សែន ទួលសំបួរ ។ ក្នុងនោះ ដោយមណ្ឌលចាក់វ៉ាក់សាំងគឺ វិទ្យាល័យ ហ៊ុន សែន ទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ស្ថិតនៅទីតាំងដាក់ស្រយាលពីទីផ្សារ លោកឧត្តមសេនីយ៍ស្នងការក៏នាំយកថវិកា គ្រឿងឧបភោគបរិភោគ ម៉ាស់ ជែលលាងដៃមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ សាលាឃុំ កងកម្លាំងប៉ុស្ដិ៍រដ្ឋបាល និងកម្លាំងប្រជាការពារផងដែរ៕
No comments