លោកឧត្តមសេនីយ៍ទោ ឯម កុសល៖ ការរួមសុខរួមទុក្ខជាមួយកងកម្លាំងក៏ត្រូវតែគិតគូមិនអាចខានបាន ហើយការកសាងអង្គភាព ក៏ត្រូវដំណេីរការទៅមុខឲ្យដូចភ្លៀងរលឹម
លោកឧត្តមសេនីយ៍ទោ ឯម កុសល៖ ការរួមសុខរួមទុក្ខជាមួយកងកម្លាំងក៏ត្រូវតែគិតគូមិនអាចខានបាន ហើយការកសាងអង្គភាព ក៏ត្រូវដំណេីរការទៅមុខឲ្យដូចភ្លៀងរលឹម
កំពង់ចាម៖ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកកំពង់ចាម បានអញ្ជើញជួបសួរសុខទុក្ខកងកម្លាំង និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នូវថវិកា ម៉ាស ជែល និងគ្រឿងឧបភោគបរិភោគមួយចំនួន ឧបត្ថម្ភដល់កងកម្លាំងនៅតាមបណ្ដាលការិយាល័យមួយចំនួនដូចជា៖ ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា, ការិយាល័យ បង្ការ និងពន្លត់អគ្គិភ័យ, ការិយាល័យផ្សព្វផ្សាយអប់រំ និងការិយាល័យបណ្ដុះបណ្ដាល សរុបជាថវិកាទាំងអស់ចំនួន ២,៧០០,០០០រៀល ។
ក្នុងនោះផងដែរលោកឧត្តមសេនីយ៍ស្នងការ ក៏បានអញ្ជើញបន្តចុះត្រួតពិនិត្យការសាងសង់អាគារសាលប្រជុំថ្មីរបស់អធិការដ្ឋាននគរបាលស្រុកកងមាស ដែលសាងសង់សម្រេចបាន ៨៥ភាគរយ និងជំរុញឲ្យបានរួចរាល់ក្នុងពេលឆាប់ៗខខាងមុខនេះ ដោយការកសាងនេះក្រោមការផ្ដួចផ្ដេីមពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោកឧត្ដមសេនីយ៍ស្នងការ លោកអធិការ-អធិការរង និងសហការី ព្រមទាំងសប្បុរជននានា។
បន្តពីនោះទៀត លោកឧត្តមសេនីយ៍ស្នងការ ក៏បានចចុះសួរសុខទុក្ខកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ចៅ និងប៉ុស្ត៍ស្ដៅ នៃអធិការដ្ឋាននគរបាលស្រុកកងមាស និងបានណែនាំអំពីការអនុវត្តលេីការងារជំនាញថ្នាក់មូលដ្ឋាន ព្រមទាំងណែនាំឲ្យពង្រឹងលេីវិធានការសុខាភិបាល ពិសេសវិធានការ «បីកុំ បីការពារ» ដេីម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺដ៏កាចសាហាវកូវីដ-១៩ ក្នុងសសហគមន៍ផងដែរ៕
No comments