ដោយសារភ្លើងប្រច័ណ្ឌ បុរសជាប្តី ច្របាច់ក នឹងខ្ទប់មាត់ប្រពន្ធ បណ្ដាលឱ្យស្លាប់ យ៉ាងអាណោចអាធ័ម
ដោយសារភ្លើងប្រច័ណ្ឌ បុរសជាប្តី ច្របាច់ក នឹងខ្ទប់មាត់ប្រពន្ធ បណ្ដាលឱ្យស្លាប់ យ៉ាងអាណោចអាធ័ម
ខេត្តព្រៃវែង៖ កាលពីថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទីយប់ នៅចំណុចផ្ទះជួលមួយកន្លែងស្ថិតនៅភូមិ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង មានករណីឃាតកម្មមួយបានកើតឡើង បង្កដោយបុរសជាប្តី បានធ្វើសកម្មភាពច្របាច់.ក នឹងខ្ទប់មាត់ប្រពន្ធ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើកើតហេតុក្នុងបន្ទប់ជួល ដោយសង្ស័យភ្លើងប្រច័ណ្ឌ។
បើយោងតាមការឲ្យដឹងពីសពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អី សះ ភេទស្រី អាយុ៣៩ឆ្នាំ ខ្មែរអីស្លាម មុខរបរលក់អីវ៉ាន់តាមរថយន្ត ដែលមានទីលំនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
ចំណែកជនសង្ស័យជាប្ដីឈ្មោះ យ៉ា ហ្វា ភេទប្រុស អាយុ៤១ឆ្នាំ ខ្មែរអីស្លាម មុខរបរលក់អីវ៉ាន់តាមឡាន មានទីលំនៅភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។
តាមការបំភ្លឺពីម្ចាស់ផ្ទះនិងកូនបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា ដោយមានការសង្ស័យឮសំឡេង កូនក៏នាំគ្នាគាស់កញ្ចក់បង្អួច មើលឃើញជនសង្ស័យកំពុងប្រព្រឹត្តដោយច្របាច់.ក នឹងខ្ទប់មាត់ជនរងគ្រោះ ហើយនាំគ្នាគាស់ទ្វារទៅជួយ តែជនរងគ្រោះត្រូវបានបាត់បង់ជីវិតទៅហើយ បន្ទាប់មកក៏បានរារាយការណឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។
ដោយផ្អែកទៅលើការពិនិត្យវិភាគ និងធ្វើកោសល្យវិច័យទៅលើសាកសព គឺពិតជាស្លាប់ដោយការច្របាច់កនឹងខ្ទប់មាត់ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
រីឯសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
No comments